ខេត្តរតនគិរី ៖ ជនសង្ស័យចំនួន០៦នាក់ត្រូវបានកម្លាំងជំនាញបានសហការណ៍ជាមួយកំលាំងប៉ុស្ដិ៍បាតាងនិងប៉ុស្តិកាឡែង បានចុះបង្រ្កាបនិងធ្វើការឃាត់ខ្លួនពីបទចែកចាយនិង ប្រើប្រាស់ដោយខុសច្បាប់និងរឹបអូសបាននូវសារធាតុញៀននិងសំភារៈសេព្ទមួយចំនួនទៀត។
ការចុះបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង ០២.២២នាទីរំលងអធ្រាតថ្ងៃព្រហស្បតិ៍ ៧ រោច ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ឈានចូលថ្ងៃសុក្រ៨រោចខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិចាងរ៉ាឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ដោយប្រើវិធានការញុះញុង។
ប្រភពពីកំម្លាំងសមត្ថកិច្ចចុុះបង្ក្រាបនោះថាដោយប្រើវិធានការញុះញុងឃាត់ខ្លួនបានជនសង្សយ័ចំនួន៦នាក់ក្នុងនោះមានស្រីម្នាក់ផងដែរ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនបានមានឈ្មោះ ទី១.ឈ្មោះ ហឿង សេរីបុត្រ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរមានស្រុកកំណើតនៅភូមិចាន់ឃុំច្រនៀងស្រុកបារាយខេត្តកំពង់ធំជាអ្នកចែកចាយ បច្ចុប្បន្នស្នាក់នៅភូមិចាងរ៉ាឃុំបាតាងស្រុកលំផាត់ខេតរតនគិរី។
ទី២.ឈ្មោះន្វីង ឃីង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិទំពួនចែកចាយ។
ទី៣.ឈ្មោះតត់ លើភេទប្រុសអាយុ១៨ឆ្នាំជនជាតិទំពួនចែកចាយ។
ទី៤.ឈ្មោះថត សាំ ភេទប្រុសអាយុ១៦ឆ្នាំជនជាតិទំពួនជាអ្នកចែកចាយ។
ទាំង៤នាក់មានទីលំនៅភូមិចាងរ៉ាឃុំបាតាងស្រុកលំផាត់ខេត្តរតនគិរី។
ទី៥.ឈ្មោះណន វែនភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែបច្ចុប្បន្នរស់នៅភូមិកាឡែកឃុំកាឡែងស្រុកលំផាត់ជាអ្នកចែកចាយបន្ត។
និងទី៦.ឈ្មោះឈឿន ចាន់ធឿនភេទស្រីអាយុ២២ឆ្នាំជនជាតិខ្មែរមានស្រុកកំណើតនៅភូមិស្វាយចេកឃុំឬស្សី ស្រុក ពៀមជ័រខេត្តព្រៃវែងបច្ចុប្បន្នស្នាក់ភូមិចាងរ៉ាឃុំបាតាងស្រុកលំផាត់មុខសញ្ញាសេពគ្រឿងញៀន។
សមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សរ សង្ស័យសារធាតុញៀន ចំនួន២កញ្ចប់ធំកន្លះ និង១២កញ្ចប់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូក១គ្រាប់និងម្សៅក្រាមពណ៌សរលាយម្សៅពណ៌ផ្កាឈូក១កញ្ចប់តូច ម៉ូតូចំនួន៣គ្រឿងនិងសំភារៈមួយចំនួនទៀត។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៦នាក់និងវត្ថុតាងត្រូវកម្លាំងជំនាញបានកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ផងដែរ ៕ ដោយ ជីវន្ត័