លោក មាស ស៊ីដា សង្ស័យយកអំណាចជាបងប្អូនចៅហ្វាយខេត្ត ដើរជំរិតទារលុយពីបទល្មើសរថយន្តដឹកឈើ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោក មាស ស៊ីដា នគរបាលក្រុងព្រះវិហារ​ ត្រូវបានគេសង្ស័យថា បាននឹងកំពុង​ប្រើ​ប្រាស់​ស្ថាប័នរដ្ឋ​​ ដោយយក​អំណាច​តួនាទី​​របស់​ខ្លួន ពិសេសយកអំណាចបងប្អូនជាប់សាច់ឈាមនឹងលោកធំក្នុងខេត្ត​​ព្រះវិហារ ដើរគៀបសង្កត់យកលុយពីបទល្មើសរថយន្តដឹកឈើរហូតមានសិទ្ធិដល់ទៅ៨ក្រុង-ស្រុកឯណោះ ។

ជាក់ស្តែងកន្លងទៅថ្មីៗនេះនៅស្រុកជាំក្សាន្ត នគរបាលក្រុងព្រះវិហារ គឺលោក មាស ស៊ីដា បានទៅចាប់រថយន្ត​ដឹកឈើ​ផ្ទះចាស់ ដោយបង្គាប់អោយបង់លុយ៣លានរៀល រួចបញ្ជាទាំងបញ្ច្រាសទិសទៅមេព្រៃអោយដោះលែង រថយន្ត​ដឹកឈើនេះវិញ ។ ប៉ុន្តែករណីនេះត្រូវបានគេដឹងថា ដោយសារមេព្រៃខឹងអត់បានចំណែក ណាមួយ​អាច​ខឹងលោក មាស ស៊ីដា ដែលឧស្សាហ៍ព្យាយាមស៊ីដាច់លុយញឹកញយពេក ក៏អត់អោយរថយន្តនេះចេញ ។

លោក មាស ស៊ីដា ត្រូវបានប្រភពព័ត៌មានទម្លាយទៀតថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃបុណ្យ​អុំទូកវគ្គផ្ដាច់ព្រ័ត​ ខណៈកម្លាំងសមត្ថកិច្ចទូទាំងប្រទេសមមាញឹកមានភារកិច្ច​ការពារសន្តិសុខជូនប្រជាពលរដ្ឋមក​លេងកម្សាន្ត បែរជាលោកមានវត្ត​មាន មាន​សិទ្ធិឃាត់​រថយន្តសាំយ៉ុងជំរិតទារប្រាក់ចំនួន៦០ម៉ឺនរៀលទៅវិញ គឺ​នៅ​ត្រង់ចំណុចទួលរំចេក ។

គេឆ្ងល់ថា លោក មាស ស៊ីដា គាត់ប្រហែលជានគរបាលដៃ១០០ ឬ ចល័ត ទើបសកម្មភាពនេះត្រូវគេលួចខ្សឹប​ថា​ មកពីគាត់មានសែខ្នងបង្អែក មានបងប្អូនជាប់សាច់ឈាមនឹងលោកធំក្នុងខេត្ត​​ព្រះវិហារ ទើបលោកមន្រ្តីនគរ​បាល​​ក្រុងវិហាររូបនេះ មានសិទ្ធសេរីភាពដើរយកលុយពីបទល្មើសទូទាំងខេត្ត-ក្រុងងាយស្រួលដូច្នេះ ។

អង្គភាពព័ត៌មាន នគរដ្រេហ្គន នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ មិនអាចសុំការពន្យល់ពីលោក មាស ស៊ីដាបានទេ ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះដោយសារគ្មានលេខទំនាក់ទំនង ៕​ អ្នកចាំចម្ការ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print