កាលពីថ្ងៃទី២៩ខែវិច្ឆិកា ពលរដ្ឋហ្ស៊ីបាវេរាប់ពាន់នាក់ បាននាំគ្នាដង្ហែរក្បួនធ្វើបាតុកម្មនៅទីក្រុង Harare ប្រទេសហ្ស៊ីបបាវេ ប្រឆាំងរដ្ឋាភិបាល ក្រោមការតាមដាននឹងការពារយ៉ាងយកចិត្តទុកដាក់ពីកម្លាំងប៉ូលិស ។ នេះជាបាតុកម្ម លើកដំបូង ចាប់តាំងពី បាតុកម្មក្លាយជាហឹង្សា កាលពីខែសីហាកន្លងមក ។
ការធ្វើបាតុកម្ម ធ្វើឡើងដោយ គណបក្ស ប្រឆាំង MDC ។ ក្រុមបាតុកម្ម បានប្រមូលផ្តុំគ្នា នៅទីក្រុង Harare ដោយសង្ហេរក្បួននៅលើផ្លូវសំខាន់ក្នុងរដ្ឋធានី ដោយមានស្លាបដាប្រឆាំងរដ្ឋាភិបាល។ ក្រុមបាតុករ បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ពីសេដ្ឋកិច្ច របស់ហ្ស៊ីមបាវេ ធ្លាក់ចុះយ៉ាងខ្លាំង ពលរដ្ឋត្រូវប្រឈមនឹងតម្លៃទំនិញឡើងថ្លៃខ្ពស់ ក៏ដូចជាតម្លៃប្រេង មិនតែប៉ុណ្ណោះ ស្បៀងអាហារធម្មតា ដូចជា នុំប័ង ប្រេងឆា …ក៏ឡើងថ្លៃខ្ពស់ដែរ។ ជាមួយគ្នានេះ ពលរដ្ឋហ្ស៊ីមបាវេ កំពុងតែរងការគំរាមកំហែងដោយគ្រោះអត់ឃ្លានបណ្តាលមកពី គ្រោះរាងស្ងួនអូសបន្លាយជាង ៦ខែកន្លងមក ។
គណបក្ស MDC បានចោទប្រកាន់ប្រធានាធិបតី Emmerson Mnangagwa មានការកេងបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតកាលពិខែកក្កដាកន្លងមក ។ ក្រុមបាតុករ បានបង្ហាញពីការគាំទ្រដល់ប្រធានគណបក្សMDCគឺលោក Nelson Chamisa ដែលជាគូរប្រជេងធំបំផុតរបស់ប្រធានាធិបតី Mnangagwa ក្នុងការបោះឆ្នោតនាពេលកន្លងមក។
ប៉ុន្មានថ្ងៃក្រោយការបោះឆ្នោត មានមហាបាតុកម្មកើតឡើង ប្រែក្លាយទៅជាងំពើហឹង្សា សម្លាប់មនុស្ស៦នាក់ ។ ក្រុមបាតុករបានរារាំងការខិតខំរបស់ប្រធានាធិបតី Mnangagwa ដែលមានបំណងចងចាប់ផ្តើមដឹកនាំប្រទេសជាតិតាមបែបថ្មី ក្រោយរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតី រ៉ូបឺត ម៉ូហ្គាបី ។ ក្រុមបាតុករចោទប្រកាន់ ប្រធានាធិបតី បន្លំនៅក្នុងការបើឆ្នោត ។ចំណែកប្រធានាធិបតី ក៏បានចោទប្រកាន់គណបក្ស ប្រឆាំង បង្ករអំពើហឹង្សា បង្ករឲ្យមានភាពចលាចល ៕