ម៉ៅ​ ហា​ជី​ ប្រឈម​នឹង​ការ​ចាប់ខ្លួន​ តាម​បណ្ដឹង​ហង្ស​មាស

ចែករំលែក៖

​ភ្នំពេញ​៖​ រឿងរ៉ាវ​ចម្រូងចម្រាស​ រំលោភ​កិច្ចសន្យា​របស់​អ​តី​បេក្ខជន​ Cambodian​ Idol​ ម៉ៅ​ ហា​ជី​ បាន​បន្ដ​អូស​ ន្លា​យ​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ពោល​គឺ​ ក្រោយ​ពី​បេក្ខជន​រូប​នេះ​បាន​សម្រេចចិត្ដ​ ចុះ​កុងត្រា​ជាមួយនឹង​ផលិតកម្ម​ថោ​ន​។​ ដោយ​គ្មាន​ជម្រើស​ភាគី​ទូរទស្សន៍​ហង្ស​មាស​បាន​សម្រេចចិត្ដ​ប្ដឹង​អតីត​បេ​ក្ខ​ ជន​រូប​នេះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​ ម៉ៅ​ ហា​ជី​ ប្រឈម​នឹង​ ការ​ចាប់ខ្លួន​ប្រសិនបើ​នៅ​តែ​បន្ដ​គេច​ ខ្លួន​មិន​ចូលខ្លួន​បំភ្លឺ​តាម​ដីការ​កោះហៅ​ របស់​តុលាការ​នោះ​ ។​

Untitled-1jakajsx

​ម៉ៅ​ ហា​ជី​ នឹង​ត្រូវ​សង​ថ្លៃ​ជំងឺ​ចិត្ដ​ ច្រើន​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​គេច​ចេញ​មិន​ព្រម​ចូលខ្លួន​ដោះស្រាយ​ក្នុង​ពេល​ ក្រុមហ៊ុន​ហង្ស​មាស​បាន​ទុក​ឱកាស​ឱ្យ​ចូល​ មក​បកស្រាយ​ច្រើន​លើក​រួច​ទៅ​ហើយ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ មាស​ រិ​ទ្ធី​ អគ្គនាយករង​ស្ថានីយ៍ទូរទស្សន៍​ហង្ស​ មាស​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ ។​

​លោក​បញ្ជាក់​ថា​ ពេល​នេះ​ហង្ស​ មាស​បាន​សម្រេច​ឱ្យ​មេធាវី​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​សាលាដំបូង​រាជ​ភ្នំពេញ​។​ តុលាការ​នឹង​ចេញ​ដីកា​កោះហៅ​បេ​ក្ខ​ ជន​រូប​នេះ​ក្នុង​ពេល​ដ៏​ខ្លី​ហើយ​បើ​នៅ​តែ​ មិន​ព្រម​ចូលខ្លួន​ដូច​អ្វី​ដែល​ខាង​ហង្ស​ មាស​ព្យាយាម​ទាក់ទង​ទៅ​មិន​បាន​ សម្រេច​ទៀត​នោះ​ចំណាត់ការ​ចុង​ក្រោយ​ នឹង​ចុះ​ចាប់ខ្លួន​តែ​ម្ដង​ ។​ លោក​ថា​នៅ​ក្នុង​ បណ្ដឹង​នោះ​ក្រុមហ៊ុន​ហង្ស​មាស​បាន​កំណត់​ លើ​ការ​ទាមទារ​ឱ្យ​ ម៉ៅ​ ហា​ជី​ ដោះ​ ស្រាយ​បទល្មើស​ទៅ​លើ​ Cambodian​ Idol​ ដោយ​កំណត់​ឱ្យ​សងជំងឺចិត្ដ​។​ លោក​ បញ្ជាក់​ដែរ​ថា​ ភាគី​ទូរទស្សន៍​បាន​ទុក​ ពេល​ឱ្យ​លោក​ ម៉ៅ​ ហា​ជី​ ជា​ច្រើន​ថ្ងៃ​ ហើយ​ ប៉ុន្ដែ​លទ្ធផល​ហា​ជី​នៅ​តែ​បិទ​ទូរ​ ស័ព្ទ​ហើយ​បើ​លើក​ទូរស័ព្ទ​គឺ​គ្រាន់តែ​ដឹង​ថា​ហង្ស​មាស​បិទ​ចោល​តែ​ម្ដង​ហេតុនេះ​ទើប​ហង្ស​មាស​បាន​ដាក់​ពាក្យបណ្ដឹង​ ដោយ​ស្នើ​ឱ្យ​តុលាការ​អនុវត្ដ​ដីកាកោះ​ ហៅ​ឬ​ចុះ​ចាប់ខ្លួន​ដើម្បី​ឱ្យមក​ដោះស្រាយ​ តែ​ម្ដង​ ។​ បន្ថែម​លើ​នេះ​លោក​ មាស​ ឫ​ទ្ធី​ បាន​លើក​ឡើង​ថា​វា​គឺជា​ការ​ហួស​ ពេល​ហើយ​ដែល​ត្រូវ​ដោះស្រាយ​ដោយ​ការ​យោគយល់​មាន​តែ​ផ្លូវច្បាប់​ប៉ុណ្ណោះ​ ព្រោះ​ភាគី​ទូរទស្សន៍​បាន​ទុក​ពេល​ឱ្យ​លោក​ ម៉ៅ​ ហា​ជី​ ជា​ច្រើន​ថ្ងៃ​ដើម្បី​ចូលខ្លួន​មក​ ដោះស្រាយ​ប៉ុន្ដែ​ស្ងាត់ឈឹង​ ។​

​បេក្ខជន​កម្មវិធី​ប្រឡង​ចម្រៀង​កម្ម​ វិធី​ Cambodian​ Idol​ លោក​ ម៉ៅ​ ហា​ជី​ បាន​បញ្ជាក់​ប្រាប់​ថា​ លោក​មិន​បាន​ធ្វើ​ អ្វី​ខុស​ជាមួយ​ក្រុមហ៊ុន​ហង្ស​មាស​ទេ​ ហើយ​លោក​ក៏​គ្មាន​អ្វី​នឹង​ចូលខ្លួន​ទៅ​ដោះស្រាយ​អី​ដែរ​ ។​ លោក​បញ្ជាក់​ថា​“​ខ្ញុំ​បាន​ គោរព​លក្ខខណ្ឌ​ Cambodian​ Idol​ ហើយ​ គឺ​ប្រឡង​បាន​ចប់​កម្មវិធី​”​ ។​ បន្ដ​ពី​សម្ដី​ ខាងលើ​បេក្ខជន​ Cambodian​ Idol​ រូប​ សង្ហារ​មុខ​មាន​ប្រជាប្រិយភាព​មក​ពី​ ខេត្ដបាត់ដំបង​រូប​នេះ​ក៏​បាន​បញ្ជាក់​ពី​ព័ត៌មាន​ដែល​ថា​លោក​ចូល​ច្រៀង​នៅ​ផលិតកម្ម​ថោ​ន​ថា​ “​រឿង​ព័ត៌មាន​ល្បី​ថា​ ខ្ញុំ​ចូល​ ច្រៀង​ផលិតកម្ម​ថោ​ន​នោះ​ក៏​មិន​ពិត​ទេ​ ហ្វេ​ស​ប៊ុ​ក​គេ​បង្ហោះ​នោះ​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ខូច​ប្រជាប្រិយភាព​ហើយ​ក៏​ជាដើម​ចម​ធ្វើ​ឱ្យ​ហង្ស​មាស​មានការ​ភ័ន្ដ​ច្រឡំ​ នោះ​”​ ។​

​លោក​ ម៉ៅ​ ហា​ជី​ បញ្ជាក់​ថា​ “​ខ្ញុំ​ មិន​បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ណា​ទេ​ហើយ​ហង្ស​មាស​ក៏​លោក​មិន​ចូល​ដែរ​ គឺ​នៅ​ធ្វើ​ជា​អ្នកចម្រៀង​ឯករាជ្យ​ ។​ ហេតុ​ ផល​នេះ​ហើយ​ទើប​ខ្ញុំ​អះអាង​ថា​ ខ្ញុំ​មិន​ បាន​រំលោភ​កុងត្រា​នោះ​អ៊ីរ​ចឹ​ង​រឿង​អី​ត្រូវ​ប្ដឹង​ខ្ញុំ​ទៅ​”​ ។​

​គួរ​បញ្ជាក់​ដែរ​ថា​ ការ​ចូល​ប្រឡង​ ដល់​វគ្គ​ Live​ Show​ បេក្ខជន​ទាំង​១២​ នាក់​ចុង​ក្រោយ​បាន​ចុះ​កុងត្រា​រយៈពេល​មួយ​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស​ ។​ អ្នកចាត់ការ​ទូទៅ​ប្រចាំ​នៅ​ក្នុង​ ផលិតកម្ម​ថោ​ន​លោក​ មាស​ សុខ​រតនៈ​ បាន​បញ្ជាក់​ថា​ លោក​មិនដឹង​រឿង​ផលិត​ កម្ម​លុប​កុងត្រា​ចោល​ឬ​ត្រូវ​ដោះស្រាយ​ស្រាយ​បែប​ណា​ដើម្បី​ឱ្យ​លោក​ម៉ៅ​ ហា​ជី​ បាន​ក្លាយជា​អ្នកចម្រៀង​ពេញ​សិទ្ធិ​នោះ​ ទេ​ ប៉ុន្ដែ​លោក​គិត​ថា​ ម៉ៅ​ ហា​ជី​ គួរ​ដោះ​ ស្រាយ​ជាមួយ​ទីកន្លែង​ចាស់​ឱ្យ​បាន​រួច​ រាល់​សិន​មុន​ពេល​ក្លាយជា​តារាចម្រៀង​ ប្រចាំ​ផលិតកម្ម​ថោ​ន​ជា​ផ្លូវការ​ ៕​

12096108_1614425115484489_7198251656304831019_n

FFEBB

...

ដោយ៖ វ​ឌ្ឍ​នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print