អាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​១៥នាក់​ ពាក់ព័ន្ធ​គ្រឿង​ញៀន​ទៅ​តុលាការ​

ចែករំលែក៖

ភ្នំពេញ​៖សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែធ្នូ នេះ​ បានបញ្ជូន ជនសង្ស័យ ១៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនឹងក្រាមពណ៌សថ្លា​ប្រភេទ​ម៉ា​ទឹកកក​ចំ៦៩៥កញ្ចប់។

មន្ត្រី​អាវុធហត្ថ​ បញ្ជាក់​ថា​ ពួកគេទាំង ១៥នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នា ក្នុងនោះមាន៖

១/ ឈ្មោះ ថុន វុត្ថា ភេទប្រុស អាយុ ២០ឆ្នាំ ,២/ ឈ្មោះ ផាក់ សុខលៀង ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៤:០០នាទី ចំណុច លើផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

៣/ ឈ្មោះ ឌិន បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ ,៤/ ឈ្មោះ ផល សុភក្ក័ ភេទប្រុស អាយុ ១៨ឆ្នាំ ,៥/ ឈ្មោះ ទៀង ចាន់ធី ភេទប្រុស អាយុ ៣៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានខណ្ឌមានជ័យ ឃាត់ខ្លួនបានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០០:៤០នាទី ចំណុច លើផ្លូវបេតុង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លុះដល់វេលាម៉ោង១០:៣០នាទី ថ្ងៃដដែល កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបន្តសហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ៦នាក់ផ្សេងទៀត នៅចំណុច សំណង់ផ្ទះមិនរៀបរយ ផ្លូវបេតុង ក្រុម៦ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមាន ជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះមាន៖

១/ ឈ្មោះ ធូ សេរីរត្ន័ ភេទស្រី អាយុ ២២ឆ្នាំ ,២/ ឈ្មោះ ពុំ ពៅ ភេទប្រុស អាយុ ២២ឆ្នាំ ,៣/ ឈ្មោះសយ វុទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ ,៤/ ឈ្មោះ ងន លីលីន ភេទប្រុស អាយុ២៧ឆ្នាំ ,៥/ ឈ្មោះ គឹម ចាន់រស្មី ភេទប្រុស អាយុ ៣១ឆ្នាំ ,៦/ ឈ្មោះ ជិន សុខខេង ភេទស្រី អាយុ ២៧ឆ្នាំ។

បន្ទាប់មកកម្លាំងមូលដ្ឋានមានជ័យ បានបន្តឃាត់ខ្លួនជនសង្ស័យ ០៤នាក់ បន្ថែមទៀត វេលាម៉ោង ០៩:១៥នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុច ក្បែរលូទឹកស្អុយស្ពានស្ទឹងមានជ័យ ក្រុម២ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមាន៖

១/ ឈ្មោះ ទួន ភារៈ ភេទប្រុស អាយុ ១៨ឆ្នាំ ,២/ ឈ្មោះ យៀន ហួរ ភេទប្រុស អាយុ ៤៨ឆ្នាំ ,៣/ ឈ្មោះ ម៉ែន សេរីបញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ ,៤/ ឈ្មោះ ហេង គីរី ភេទប្រុស អាយុ ២៧ឆ្នាំ។

ក្រោយពេលធ្វើការសាកសួរ តាមវិធានការជំនាញរបស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវ បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាចម្លើយសារភាពរបស់ពួកគេទាំង ១៥នាក់ ខាងលើ បញ្ជាក់ឲ្យឃើញថា ពួកគេពិត ជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតករណីគ្រឿងញៀន ពិតប្រាកដមែន ទើមសមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print