ថៅកែកំពង់ចម្លងភ្នំពេញ-អរិយក្សត្របាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ សង្ស័យមានវិបត្ដិ

ចែករំលែក៖

ខេត្តកណ្ដាលៈ ថៅកែកំពង់ចម្លងភ្នំពេញ-អរិយក្សត្រម្នាក់ពុំដឹងជាមានវិបត្ដិអ្វី យកកាំភ្លើងបាញ់ខ្លួនឯងស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម នៅវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងបន្ទប់ទីស្នាក់ការជនរងគ្រោះ ស្ថិតនៅកំពង់ទូកដរ ក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ាន់ រ៉ាម៉ុន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនាយករង នៃនាយកដ្ឋានអន្តោប្រវេសន៍ និងជាម្ចាស់ភាគហ៊ុនកំពង់ចម្លងទូកដរអរិយក្សត្រ-ភ្នំពេញ មានទីលំនៅផ្ទះលេខ៣៣៤EOZ ភូមិ៤ ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។  វត្ថុតាងចាប់យកមាន៖ អាវុធខ្លី១ដើម ម៉ាកK៥៩ លេខៈ៣១១៧ បង់៣ គ្រាប់ចំនួន១៧គ្រាប់ ,សំបកគ្រាប់១ ,ក្បាលគ្រាប់១ ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ វ៉េង ដារិទ្ធ ជាតំណាងជនរងគ្រោះមើលការខុសត្រូវកំពង់ចម្លង នៅមុនពេលកើតហេតុ ខ្លួនបានចូលក្នុងផ្ទះកន្លែងស្នាក់ការកំពង់ចម្លងរបស់ជនរងគ្រោះដើម្បីបូមប្រេង។ ពេលចូលទៅទ្វាររបងបិទខ្ទាស់គន្លឹះក្នុងជាប់ ឈ្មោះ វ៉េង ដារិទ្ធ ក៏ផ្លោះរបងចូលរួចរៀបទុយោប្រេងបូម ហើយរួចក៏ទៅគោះទ្វារបន្ទប់ជនរងគ្រោះជាថៅកែខ្លួន ដើម្បីរាយការណ៍ពីចំណូលចំណាយ តែមិនឮឆ្លើយតប ពេលក៏ច្រានទ្វារចូលស្រាប់ តែឃើញជនរងគ្រោះដេកស្លាប់លើគ្រែដែកក្រាលពូក និងហូរឈាមពេញលើឥដ្ឋការ៉ូ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានទទួលបានព័ត៌មានថា មានករណីធ្វើអត្ដឃាត ភ្លាមនោះក៏រាយការណ៍បន្ដទៅកម្លាំងជំនាញស្រុក ដោយសហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និងពេទ្យមណ្ឌលសុខភាពអរិយក្សត្រ ,ក្រុមប្រឹក្សាឃុំ រួចពិនិត្យសាកសពសន្និដ្ឋាន៖ ជនរងគ្រោះធ្វើអត្តឃាតបាញសម្លាប់ខ្លួនឯង ដោយប្រើបាស់អាវុធខ្លីម៉ាក K59 របស់ខ្លួនបាញ់ចំនួន ១គ្រាប់ ចំណុចលើសៀតផ្កាខាងស្ដាំ ធ្លាយមកសៀតផ្កាខាងឆ្វេងស្លាប់នៅលើគ្រែ ជើង
ម្ខាងគងនៅលើកៅអី បង្អែកក្នុងសភាពពាក់ស្បែកជើង និងស្រោមជើង ដោយសង្ស័យមានវិបត្ដិផ្ទាល់ខ្លួន ៕ស្អាងជ័យ

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print