គំរូល្អ ស៊ីន យូប៊ីន និងជ័យ សុវ៉ាត ប្រកាសកាត់រាល់លុយបានពីការងារសិល្បៈជួយគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ ពិជាមិនសរសើរមិនបានសម្រាប់ទឹកចិត្តសិល្បករពីររូប គឺតារាសម្តែងស្រីសាច់ខ្ចីកញ្ញា ស៊ីន យូប៊ីន និងតារាចម្រៀងប្រុសស្រស់សង្ហាលោក ជ័យ សុវ៉ាត។ គួរសរសើរគឺក្រោយពីតារាទាំងពីដួងនេះបានប្រកាសយកទឹកប្រាក់មួយចំណែកដែលបានរាល់ពីការងារសិល្បៈជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផាដែលព្យាបាលជំងឺកុមារនៅកម្ពុជាដោយមិនគិតថ្លៃនោះ។

តារាសម្តែងស្រី ស៊ីន យូប៊ីបានប្រកាសបញ្ជាក់ថានាងនឹងកាត់ទឹក​ប្រាក់ ៣០ ភាគរយ​នៃ​ប្រាក់ចំណូល​របស់ខ្លួន​ដែល​រកបាន​ពី​សិល្បៈ​នោះ ទៅឱ្យ​មន្ទីរ «​ពេទ្យ​គន្ធបុប្ផា​» ដើម្បី​ជា​ផ្នែក​មួយ​ក្នុងការ​រួមចំណែក​ជួយ​ដល់​កុមារ​កម្ពុជា ។​ការប្រកាសនេះក៏ធ្វើឡើងក្រោយពីតារាស្រីរូបនេះបានចំណាយថវិកាផ្ទាល់ខ្លួនមួយចំនួនទិញសម្ភារៈសិក្សាជូនដល់សិស្សសាលាបឋមសិក្សា២៧សែនជ័យ នាស្រុកឆ្លូងខេត្តក្រចេះនោះ។ នាងទទួលបានការកោតសរសើរខ្លាំងពីអ្នកគាំទ្រថាជាតារាស្រីដែលមានទឹកចិត្ត និងឆន្ទៈបន្តជួយដល់កិច្ចការងារសង្គម។

ទន្ទឹមគ្នានេះតារាចម្រៀងជ័យ សុវ៉ាត ក៏បានប្រកាសពីផែនការជួយដល់កិច្ចការងារសង្គមផងដែរ ពិសេសការជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា។

តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ​រូបនេះប្រកាសថានឹង ​ចូលរួម​ឧបត្ថម្ភ​ប្រាក់​ចំនួន ៥០០ ដុល្លារ​អាមេរិកក្នុង​មួយឆ្នាំ រយៈពេល ៥ ឆ្នាំ​ដល់​មន្ទីរពេទ្យ​ខាងលើ ។ ជ័យ សុ​វ៉ាត នៅ​បញ្ជាក់ទៀតថា លោក​នឹង​បន្ត​ឧបត្ថម្ភ​ថវិកា​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​បន្តទៀត បើសិនជា​លោក​នៅតែ​រកចំណូលបាន​ពី​សិល្បៈ ។លោកថា”ខ្ញុំសប្បាយចិត្តនិងជួយកុមារកម្ពុជា កុមារជាទំពាំងស្នងជាតិ កុមារជាបេះដូងនិងសរសរទ្រូងរបស់ប្រទេសជាតិយើង បើខ្ញុំរកបានច្រើនខ្ញុំនិងជួយលើសនេះបន្តទៀត”។

គួរបញ្ជាក់ផងដែរថាក្រៅពីតារាសម្តែងខាងលើកន្លងមកក៏មានសិល្បករជាច្រើនបានចូលរួមសកម្មភាពនានា ប្រយោជន៍ជួយដល់សកម្មភាពព្យាបាលជំងឺរបស់កុមារកម្ពុជាដោយមិនគិតថ្លៃពីសំណាក់មន្ទីរពេទ្យគន្ធបុប្ផា៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print