ស្លាប់និងរងរបួស​ជិត​៣០នាក់ ក្នុងហេតុការណ៍ផ្ទុះនៅផ្សារទំនើប Kuching ម៉ាឡេស៊ី

ចែករំលែក៖

មនុស្ស​៣នាក់​បានបាត់បង់ជីវិត និង​២៦នាក់ផ្សេងទៀត ​រងរបួសក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកផ្សារទំនើបមួយកន្លែងរបស់ម៉ាឡេស៊ីស ស្ថិតនៅក្នុងរដ្ឋ Sarawak កាលពីល្ងាចថ្ងៃទី៤ ខែធ្នូ ។ ប៉ូលិសបញ្ជាក់ថា ជនរងគ្រោះ​២៦នាក់ផ្សេងទៀត ភាគច្រើនរងរបួសធ្ងន់ ​ដោយសារហេតុការណ៍ផ្ទុះ​នេះដែរ ។

ក្រុមជួយសង្គ្រោះ​មិនបានបង្អង់យូរនោះទេ បានទៅដល់កន្លែង​កើតហេតុ រួតរះបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

ប្រភពព័ត៌មាន​ក្នុងតំបន់រាយការណ៍ថា ហេតុការណ៍ផ្ទុះ នៅផ្សារទំនើប CityONE Megamal ក្នុងទីក្រុង Kuching អាចបណ្តាលមកពីបែកធ្លាយ​ទុយយោហ្គាស ។ មន្ត្រីក្នុងតំបន់និយាយថា នេះជាសោកនាដកម្ម​ដ៏ធ្ងន់ធ្ងរ​​​មិនធ្លាប់មានក្នុងឆ្នាំនេះ ។ ប៉ុន្តែយ៉ាងណា វាមិនមែនជាករណីផ្ទុះគ្រាប់បែកនោះឡើយ ។

វាបានកើតឡើងនៅទីតាំងភោជនីយដ្ឋាន NeNe Chicken ដែលស្ថិតនៅក្នុងផ្សារទំនើប នៅវេលាម៉ោងជាង៣​រសៀល ។ ជនរងគ្រោះ២នាក់​ ដែលបាត់បង់ជីវិត គឺជាបុគ្គលិក​ក្នុងភោជនីយដ្ឋាន និង ជនរងគ្រោះម្នាក់ទៀត បានស្លាប់ដោយសារត្រូវភ្លើងឆេះអស់ផ្ទៃមុខ និងដៃ ហើយអ្នកដែលរងគ្រោះដទៃទៀត ភាគច្រើន​ជាបុគ្គលិកបម្រើការនៅទីនោះ ។

សាក្សីថា នៅពេលកើតហេតុការណ៍ផ្ទុះនេះកើតឡើង គឺបណ្តាលឲ្យញាប់ញ័រទាំងអគារតែម្តង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print