ពលរដ្ឋ​ចោទ​ចៅសង្កាត់​ប៉ោយ​ប៉ែ​ត​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ការ​ធ្វើ​លិខិតបញ្ជាក់​ប្លង់​ដី

ចែករំលែក៖

ក្រុង​ប៉ោយ​ប៉ែ​ត​៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ លើក​ឡើង​ថា​ ចៅសង្កាត់​ប៉ោយ​ប៉ែ​ត​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យក​ប្រាក់​ធ្វើ​លិខិតបញ្ជាក់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ច្រើន​ខុស​ពី​ច្បាប់​កំណត់​ និង​ពុំ​មាន​វិក្កយបត្រ​ឡើយ​។​ ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ សម្ដែង​ការ​មិន​ពេញចិត្ត​ទៅ​នឹង​ទ​ង្វើ​របស់​ចៅសង្កាត់​ប៉ោយ​ប៉ែ​ត​ ថា​ជា​សកម្មភាព​មួយ​បំពេញការងារ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ តែ​ប៉ុណ្ណោះ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ទីទាល់​ក្រ​ឡើយ​។​

IMG-20150608-WA0062

​លោកស្រី​ មឿ​ន​ គ​ន្ធា​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​បាន​ ថ្លែង​ កាលពី​ចុងខែ​វិច្ឆិកា​ កន្លង​ទៅ​ថា​ លោកស្រី​ធ្វើ​លិខិតបញ្ជាក់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ចំនួន​ ៣​ច្បាប់​ ហើយ​ត្រូវ​បាន​ចៅសង្កាត់​ប៉ោយ​ប៉ែ​ត​ តម្រូវ​ឲ្យ​លោកស្រី​បង់ប្រាក់​ចំនួន​ ១៥​ម៉ឺន​រៀល​ ដោយ​ពុំ​មាន​ចេញ​វិក្កយបត្រ​ឲ្យ​នោះ​ទេ​។​ លោកស្រី​បញ្ជាក់​ថា​ លោក​ អាំង​ គី​ហេង​ ចៅសង្កាត់​ទើប​ឡើង​កាន់​តំណែង​ថ្មី​ប្រមាណ​ពីរ​ទៅ​៣​ខែ​រូប​នេះ​ តែង​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​លិខិតបញ្ជាក់​ប្លង់​ដី​ក្នុង​មួយ​ ច្បាប់​ ៥​ម៉ឺន​រៀល​ ហើយ​ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​បង់ប្រាក់​មិន​គ្រប់​ចំនួន​ទេ​ គឺ​ចៅសង្កាត់​មិន​ធ្វើ​លិខិត​ឲ្យ​នោះ​ឡើយ​។​អ្នកស្រី​បញ្ជាក់​ថ​ខ្ញុំ​មាន​ប្រាក់​បន្តិចបន្តួច​ដើម្បី​ទៅ​ធ្វើ​លិខិតបញ្ជាក់​កាន់កាប់​ដី​ ដោយ​គិត​ថា​ ចៅសង្កាត់​យក​ប្រាក់​តែ​ ២​ម៉ឺន​ទេ​ ប៉ុន្តែ​ជាក់ស្ដែង​ បែរជា​ចៅសង្កាត់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យក​ប្រាក់​លើស​ពី​ច្បាប់​កំណត់​ ទៅ​វិញ​»​។​

​ការ​កំណត់​យក​តម្លៃ​ច្រើន​នេះ​ គឺ​ខុស​ពី​ការ​កំណត់​ក្នុង​ច្បាប់​។​ តារាង​កំណត់​តម្លៃ​ធ្វើ​លិខិតបញ្ជាក់​ដីធ្លី​នៅ​តាម​ឃុំ​-​សង្កាត់​ កំណត់​តែ​ចំនួន​ ២​ម៉ឺន​រៀល​ទេ​ក្នុង​មួយ​ច្បាប់​។​

​បញ្ហា​ចោទ​ខាងលើ​នេះ​លោក​ អាំង​ គី​ហេង​ ចៅសង្កាត់​ប៉ោយ​ប៉ែ​ត​ មាន​ប្រសាសន៍​ថា​ លោក​ពុំ​បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​បង់ប្រាក់​ធ្វើ​លិខិតបញ្ជាក់​ប័ណ្ណ​ កម្មសិទ្ធិ​ដីធ្លី​លើស​ពី​ច្បាប់​កំណត់​ ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។​ លោក​បញ្ជាក់​ថា​ កន្លង​ទៅ​លោក​តែង​បំពេញការងារ​ដើម្បី​បម្រើ​សេចក្ដីសុខ​ជូន​ប្រជាពលរដ្ឋ​ ដោយ​មិន​គិត​ពី​ការ​នឿយហត់​របស់​ខ្លួន​ឡើយ​៖​ «​ខ្ញុំ​ខ្លាច​តែ​ប្រជាពលរដ្ឋ​ឲ្យ​គេ​រត់ការ​ធ្វើ​លិខិតបញ្ជាក់​កម្មសិទ្ធិ​ ដីធ្លី​ឲ្យ​គាត់​ទេ​។​ ចំពោះ​ខ្ញុំ​ លុយ​វិភាគទាន​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ ខ្ញុំ​មិន​ប៉ះពាល់​ឡើយ​ គឺ​ខ្ញុំ​យក​ប្រាក់​នោះ​ទៅ​ធ្វើការ​អភិវឌ្ឍ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត​ ទាំងអស់​»​។​

​ទោះ​យ៉ាងណា​ ប្រជាពលរដ្ឋ​នៅ​សង្កាត់​ប៉ោយ​ប៉ែ​ត​ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​ទៀត​ឲ្យ​ដឹង​ថា​ កន្លង​ទៅ​ ចៅសង្កាត់​ប៉ោយ​ប៉ែ​ត​ តម្រូវ​ឲ្យ​រូប​គាត់​បង់ប្រាក់​ចំនួន​ ៥​ម៉ឺន​រៀល​ ក្នុង​ការ​ធ្វើ​លិខិតបញ្ជាក់​ប្លង់​ដី​មួយ​ច្បាប់​ ដោយ​ពុំ​មាន​វិក្កយបត្រ​នោះ​ទេ​៖​ «​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្តការ​ដឹកនាំ​របស់​ចៅសង្កាត់​ថ្មី​នេះ​ទេ​ ពីព្រោះ​គាត់​ធ្វើ​ការងារ​តឹងរ៉ឹង​ហួសហេតុ​ពេក​»​។​

​មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ (ADHOC)​ ខេត្តបន្ទាយមានជ័យ​ លោក​ ស៊ុំ​ ច័ន្ទ​គា​ មាន​ប្រសាសន៍​ថា​ បើ​ទោះជា​ចៅសង្កាត់​ប៉ោយ​ប៉ែ​ត​ ចេញ​វិក្កយបត្រ​ឲ្យ​ប្រជាពលរដ្ឋ​យ៉ាងណា​ក៏​ដោយ​ ក៏​ចៅសង្កាត់​មិន​ត្រូវ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ខុស​ពី​ច្បាប់​កំណត់​នោះ​ ទេ​។​ លោក​បញ្ជាក់​ថា​ ចៅសង្កាត់​យក​ប្រាក់​ពី​អ្នក​ភូមិ​ខុស​ពី​ច្បាប់​កំណត់​ គឺជា​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​តែ​ចាត់វិធានការ​លើ​បញ្ហា​នេះ​ ៕​

IMG-20151202-WA0091

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print