មេដឹកនាំ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​បរិភោគ​អាហារ​ពេល​យប់​ជាមួយ​កូនប្រុស​ប្រធានាធិបតី​ទួ​រ​គី

ចែករំលែក៖

​បុរស​អា​ថ​កំបាំង​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​មេដឹកនាំ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ IS​បាន​បរិភោគ​អាហារ​ជាមួយ​កូនប្រុស​ប្រធានាធិបតី​ទួ​រ​គី​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​តាម​បណ្ត​ញ​នានា​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​។​

1448971926-1448536532-tho2-out

​ក្រោយ​ការ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​រុ​ស្ស៊ី​មក​ បណ្តាញ​ផ្សព្វផ្សាយ​នានា​ទាំង​របស់​ប្រទេស​ទួ​រ​គី​ និង​រុ​ស្ស៊ី​បាន​ផ្សព្វផ្សាយ​រូបភាព​កូនប្រុស​ប្រធានាធិបតី​ទួ​រ​គី​ឈ្មោះ​ Bilal​ Erdogan​ បរិភោគ​អាហារ​ជាមួយ​បុរស​ឥ​ស្លា​ម​ពីរ​នាក់​ដែល​គេ​ដឹង​ថា​ ម្នាក់​ក្នុង​ចំណោម​នោះ​ជា​មេដឹកនាំ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​។​

​សារព័ត៌មាន​រុ​ស្សី​បាន​ផ្សាយ​រូបភាព​ខាងលើ​ហើយ​ដាក់​សំណួរ​សួរ​ថា​កូនប្រុស​ប្រធានាធិបតី​ទួ​រ​គី​កំពុង​តែ​រកស៊ី​ជាមួយ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​IS​ឬ​?​។​

​ប៉ុន្តែ​គេហទំព័រ​aa.com.tr​ របស់​ប្រទេស​ទួ​រ​គី​បាន​បញ្ជាក់​ថា​ បរុស​ពីរ​នាក់​ខាងលើ​មាននៅ​ក្នុង​រូបភាព​គឺជា​បងប្អូន​ឈ្មោះ​Ismail​ និង​Alikember​ ម្ចាស់​ភោជនីយដ្ឋាន​ដ៏​ល្បីល្បាញ​មួយ​ស្ថិត​ នៅ​ ក្រុម​សង្កាត់​Fatih​ ទីក្រុង​Istanbul​ ប្រទេស​ទួ​គី​។​នៅ​ក្នុង​ស្ថានភាព​ចៃដន្យ​មួយ​កូនប្រុស​ប្រធានាធិបតី​ទួ​រ​គី​ក៏​បាន​ចូល​ទៅ​ពិសា​អាហារ​នៅ​ទីនោះ​ក៏​ថតរូប​អា​នុ​ស្សាវ​រី​យ៍​ជាមួយ​បងប្អូន​ម្ចាស់​ភោ​ជនី​ដ្ឋា​ន​ខាងលើ​។​

​រូបភាព​ទាំងនោះ​ក្រោយមក​ក៏​បាន​បង្ហាញខ្លួន​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ចំ​ពេល​ដែល​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​បាន​កើនឡើង​ ហើយ​ក្រុម​នោះ​មាន​ទំនាក់ទំនង​រកស៊ី​ផ្លូវ​ងងឹត​ជាមួយ​ទួ​រ​គី​យក​ប្រាក់​សម្រាប់​បង្កើត​កម្លាំង​របួស​ខ្លួន​ក្រោម​ការ​គាំទ្រ​ពី​លោក​ខាងលិច​ដោយ​សម្ងាត់​។​

​ដើម្បី​បញ្ជាក់​ថា​ខ្លួន​គ្មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​អិ​ស្លា​ម​IS​ បងប្អូន​ម្ចាស់​ភោជនីយដ្ឋាន​ខាងលើ​បាន​អញ្ជើញ​ប្រធានាធិបតី​ពូ​ទី​ន​ ទៅ​ពិសា​ភោជនាហារ​នៅ​ទីនោះ​ម្តង់​ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​ ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​IS​ នោះ​ឡើយ​។​

​ការ​មន្ទិល​សង្ស័យ​ពិតជា​សម​ហេតុផល​ ដោយសារ​តែ​ទួ​រ​គី​បាន​រកស៊ី​ផ្លូវ​ងងឹត​ជាមួយ​ក្រុម​IS​ ក្នុង​នោះ​មានការ​ទិញ​ប្រេង​ជាដើម​។​ ទាំងនេះ​ហើយ​បានជា​ក្រោយ​ពេល​ដែល​រថយន្ត​ដឹក​ប្រេង​របស​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​រង​ការ​បាញ់​កម្ទេច​ពី​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​ ទួ​រ​គី​ក៏​ស្រាប់តែ​បាញ់​ទ​មា្ល​ក់​យន្តហោះ​ចម្បាំង​របស់​រុ​ស្ស៊ី​ភ្លាមៗ​ដូច​ជា​ការ​សង​សឹង​ ទៅ​នឹង​អ្វី​ដែល​ទួ​រ​គី​បាន​ខាត់បង់​ ៕​

1448971926-aa

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print