បុរសអាថកំបាំងត្រូវបានគេដឹងថា ជាមេដឹកនាំក្រុមអិស្លាមបង្កើតរដ្ឋ ISបានបរិភោគអាហារជាមួយកូនប្រុសប្រធានាធិបតីទួរគីត្រូវបានគេផ្សព្វផ្សាយនៅតាមបណ្តញនានានៅក្នុងប្រទេសរុស្ស៊ី។
ក្រោយការបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីមក បណ្តាញផ្សព្វផ្សាយនានាទាំងរបស់ប្រទេសទួរគី និងរុស្ស៊ីបានផ្សព្វផ្សាយរូបភាពកូនប្រុសប្រធានាធិបតីទួរគីឈ្មោះ Bilal Erdogan បរិភោគអាហារជាមួយបុរសឥស្លាមពីរនាក់ដែលគេដឹងថា ម្នាក់ក្នុងចំណោមនោះជាមេដឹកនាំក្រុមអិស្លាមបង្កើតរដ្ឋ។
សារព័ត៌មានរុស្សីបានផ្សាយរូបភាពខាងលើហើយដាក់សំណួរសួរថាកូនប្រុសប្រធានាធិបតីទួរគីកំពុងតែរកស៊ីជាមួយក្រុមអិស្លាមបង្កើតរដ្ឋISឬ?។
ប៉ុន្តែគេហទំព័រaa.com.tr របស់ប្រទេសទួរគីបានបញ្ជាក់ថា បរុសពីរនាក់ខាងលើមាននៅក្នុងរូបភាពគឺជាបងប្អូនឈ្មោះIsmail និងAlikember ម្ចាស់ភោជនីយដ្ឋានដ៏ល្បីល្បាញមួយស្ថិត នៅ ក្រុមសង្កាត់Fatih ទីក្រុងIstanbul ប្រទេសទួគី។នៅក្នុងស្ថានភាពចៃដន្យមួយកូនប្រុសប្រធានាធិបតីទួរគីក៏បានចូលទៅពិសាអាហារនៅទីនោះក៏ថតរូបអានុស្សាវរីយ៍ជាមួយបងប្អូនម្ចាស់ភោជនីដ្ឋានខាងលើ។
រូបភាពទាំងនោះក្រោយមកក៏បានបង្ហាញខ្លួននៅក្នុងបណ្តាញទំនាក់ទំនងសង្គមចំពេលដែលក្រុមអិស្លាមបង្កើតរដ្ឋបានកើនឡើង ហើយក្រុមនោះមានទំនាក់ទំនងរកស៊ីផ្លូវងងឹតជាមួយទួរគីយកប្រាក់សម្រាប់បង្កើតកម្លាំងរបួសខ្លួនក្រោមការគាំទ្រពីលោកខាងលិចដោយសម្ងាត់។
ដើម្បីបញ្ជាក់ថាខ្លួនគ្មានជាប់ពាក់ព័ន្ធជាមួយក្រុមអិស្លាមIS បងប្អូនម្ចាស់ភោជនីយដ្ឋានខាងលើបានអញ្ជើញប្រធានាធិបតីពូទីន ទៅពិសាភោជនាហារនៅទីនោះម្តង់ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា ខ្លួនមិនជាប់ពាក់ព័ន្ធជាមួយក្រុមIS នោះឡើយ។
ការមន្ទិលសង្ស័យពិតជាសមហេតុផល ដោយសារតែទួរគីបានរកស៊ីផ្លូវងងឹតជាមួយក្រុមIS ក្នុងនោះមានការទិញប្រេងជាដើម។ ទាំងនេះហើយបានជាក្រោយពេលដែលរថយន្តដឹកប្រេងរបសក្រុមអិស្លាមបង្កើតរដ្ឋរងការបាញ់កម្ទេចពីយន្តហោះចម្បាំងរុស្ស៊ី ទួរគីក៏ស្រាប់តែបាញ់ទមា្លក់យន្តហោះចម្បាំងរបស់រុស្ស៊ីភ្លាមៗដូចជាការសងសឹង ទៅនឹងអ្វីដែលទួរគីបានខាត់បង់ ៕
ប្រែសម្រួល៖ ម៉ែវ សាធី