ខេត្តឧត្តរមានជ័យ: ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោកយឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត តំណាងដ៍ខ្ពង់ខ្ពស់របស់សម្ដេច បានអញ្ចើញ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ៧០០គ្រួសារ នៅស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ។
ក្នុងឱកាសជួបសំណេះសំណាល លោកបាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន សម្រាប់ជួយសង្គ្រោះបន្ទាន់គ្រួសារពលរដ្ឋក្រីក្រ ។ អំណោយទាំងនោះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម ក្រមាមួយ ប៊ីចេងមួយកញ្ចប់ មីមួយកេះ ម៉ុងមួយ ភួយមួយ ផងដែរ ។
ពលរដ្ឋទាំង៧០០គ្រួសារដែលបានទទួលអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន បានមានការត្រេកអរសប្បាយរីករាយ និងដឹងគុណទៅដល់សម្ដេចតេជោហ៊ុនសែនជាខ្លាំង ដែលសម្ដេច បានរួមសុខរួមទុក្ខ និងស្គាល់ ពីទុក្ខលំបាកវេទនារបស់ប្រជាពលរដ្ឋ ជាពិសេសបានផ្ដល់អំណោយសង្គ្រោះបន្ទាន់ជូនដល់ពួកគាត់ទាំងប្រាំពីរយគ្រួរសារដែលកំពុងតែជួបវិបត្តិជីវភាព ៕ ប៉ែន នួន