លោក ប៉ែន កុសល្យ នាំអំណោយសង្គ្រោះបន្ទាន់សម្ដេចតេជោ ហ៊ុន សែន​ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត​  ចែកជូនពលរដ្ឋ៧០០គ្រួសារនៅស្រុកបន្ទាយអំពិល

ចែករំលែក៖

ខេត្តឧត្តរមានជ័យ: ដោយមានការយកចិត្តទុកដាក់​​ពីប្រមុខរាជរដ្ឋាភិបាល​សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន​ នៅព្រឹកថ្ងៃទី៧ ខែធ្នូ​ ឆ្នាំ២០១៨នេះ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោកយឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត​ តំណាងដ៍ខ្ពង់ខ្ពស់របស់សម្ដេច បានអញ្ចើញ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ៧០០គ្រួសារ នៅស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ។

ក្នុងឱកាសជួបសំណេះសំណាល លោកបាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន​ និងសម្ដេចគតិ​ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន​ សម្រាប់ជួយសង្គ្រោះបន្ទាន់គ្រួសារពលរដ្ឋក្រីក្រ ។ អំណោយទាំងនោះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម ក្រមាមួយ ប៊ីចេងមួយកញ្ចប់ មីមួយកេះ ម៉ុងមួយ ភួយមួយ ផងដែរ ។

ពលរដ្ឋទាំង៧០០គ្រួសារដែលបានទទួលអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន បានមានការត្រេកអរសប្បាយរីករាយ និងដឹងគុណទៅដល់សម្ដេចតេជោហ៊ុនសែនជាខ្លាំង ដែល​សម្ដេច បានរួមសុខរួមទុក្ខ និងស្គាល់ ពីទុក្ខលំបាកវេទនារបស់ប្រជាពលរដ្ឋ ជាពិសេសបានផ្ដល់អំណោយសង្គ្រោះបន្ទាន់ជូនដល់ពួកគាត់ទាំងប្រាំពីរយគ្រួរសារដែលកំពុងតែជួបវិបត្តិជីវភាព ៕ ប៉ែន​ នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print