នៅថ្ងៃទី ១០ខែធ្នូ អង្គការ Sandy Hook Promise បានប្រកាសនៅរបាយការណ៍ ស្តីពីអ្នកស្លាប់ ដោយការបាញ់ប្រហារនៅតាមសាលារៀន កើនឡើងខ្ពស់ នៅក្នុងឆ្នាំ ២០១៨ គឺខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ អាមេរិក ។
អង្គការSandy Hook Promise ដែលជាអង្គការក្រៅរដ្ឋាភិបាល បានដកស្រងរបាយការស្រាវជ្រាវ របស់មហាវិទ្យាទាហានជើងទឹកអាមេរិក NPS បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨នេះ មានការបាញ់ប្រហារ នៅសាលារៀនរហូតដល់ទៅ៩៤ករណី គឺកើនឡើង ៦០ភាគរយ បើប្រៀបធៀបនិងឆ្នាំ ២០០៦។លោក Nicole Hockley អ្នកបង្កើនអង្គការ Sandy Hook Promise បានបញ្ជាក់ថា «អំពើហឹង្សា ពាក់ព័ន្ធនិងកាំភ្លើងនៅសាលារៀនគឺមិនអាចទទួលយកបានឡើយ។មនុស្សគ្រប់រូប អាច រារាំង ឲ្យបានមុនអំពើហឹង្សាប្រដាប់អាវុធកើតឡើង»។
ការបាញ់ប្រហារ នៅសាលារៀនទ្រងទ្រាយធំបំផុត មាន២លើក នៅក្នុងឆ្នាំនេះ គឺការបាញ់ប្រហារនៅ សាលាវិទ្យាល័យ Marjory Stoneman Douglas ក្នុងទីក្រុង Parkland រដ្ឋ Florida សម្លាប់មនុស្ស ១៧នាក់ និងការបាញ់ប្រហារ នៅសាលាអនុវិទ្យាល័យ Santa Fe ក្នុងរដ្ឋតិចសាស សម្លាប់មនុស្ស ១០ នាក់ ភាគច្រើន ជាសិស្ស ។
អង្គការ Sandy Hook Promise ត្រូវបានបង្កើតឡើង ដោយ អាណាព្យាបាល ពីររូប ក្រោយមានការបាញ់ប្រហារ នៅសាលាបឋមសិក្សា Sandy Hook ក្នុងតំនប់ Newtown រដ្ឋ Connecticut កាលពីឆ្នាំ២០១២ សម្លាប់ សិស្ស មតេយ្យ២០នាក់ និងបុគ្គលិស៦នាក់ រួមទាំងម្តាយ ជនដៃដល់ ៕