តួលេខការបាញ់ប្រហារនៅសាលារៀនអាមេរិក កើនឡើងជាប្រវត្តិសាស្ត្រ ក្នុងឆ្នាំ​២០១៨

ចែករំលែក៖

នៅថ្ងៃទី ១០ខែធ្នូ អង្គការ  Sandy Hook Promise ​បានប្រកាសនៅរបាយការណ៍​ ស្តីពីអ្នកស្លាប់ ដោយការបាញ់ប្រហារនៅតាមសាលារៀន កើនឡើងខ្ពស់ នៅក្នុងឆ្នាំ ២០១៨ គឺខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ អាមេរិក ។

អង្គការSandy Hook Promise ​​ ដែលជាអង្គការក្រៅរដ្ឋាភិបាល បានដកស្រងរបាយការស្រាវជ្រាវ របស់មហា​វិទ្យាទាហានជើងទឹកអាមេរិក  NPS ​បានឲ្យដឹងថា នៅក្នុងឆ្នាំ​២០១៨នេះ មានការបាញ់ប្រហារ នៅសាលារៀនរហូតដល់ទៅ​៩៤ករណី គឺកើនឡើង ៦០ភាគរយ បើប្រៀបធៀបនិងឆ្នាំ ២០០៦។លោក Nicole Hockley អ្នកបង្កើនអង្គការ Sandy Hook Promise ​បានបញ្ជាក់ថា «អំពើហឹង្សា ពាក់ព័ន្ធនិងកាំភ្លើងនៅសាលារៀនគឺមិនអាចទទួលយកបានឡើយ​។មនុស្សគ្រប់រូប អាច រារាំង ឲ្យបានមុនអំពើហឹង្សាប្រដាប់អាវុធកើតឡើង»។

ការបាញ់ប្រហារ នៅសាលារៀនទ្រងទ្រាយធំបំផុត មាន​២លើក នៅក្នុងឆ្នាំនេះ គឺការបាញ់ប្រហារនៅ សាលាវិទ្យាល័យ​ Marjory Stoneman Douglas ​ក្នុងទីក្រុង Parkland ​រដ្ឋ​ Florida ​សម្លាប់មនុស្ស ១៧នាក់ និងការបាញ់ប្រហារ នៅសាលាអនុវិទ្យាល័យ  Santa Fe ​ក្នុងរដ្ឋ​តិចសាស សម្លាប់មនុស្ស ១០ នាក់ ភាគច្រើន ជាសិស្ស ។

អង្គការ Sandy Hook Promise ​ ត្រូវបានបង្កើតឡើង ដោយ អាណាព្យាបាល ពីររូប ក្រោយមានការបាញ់ប្រហារ​ នៅសាលា​បឋមសិក្សា​  Sandy Hook ​ក្នុងតំនប់​ Newtown រដ្ឋ​ Connecticut ​កាលពីឆ្នាំ​២០១២ សម្លាប់ សិស្ស មតេយ្យ​២០នាក់​ និងបុគ្គលិស​៦នាក់ រួមទាំងម្តាយ ជនដៃដល់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print