ផ្ទុះអាវុធ៥គ្រាប់របួសប្រជាការពារម្នាក់ ករណីប្លន់យកគោសំរិទ្ធនៅស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រជាការពារម្នាក់បានរងរបួសត្រូវនិងគ្រាប់កាំភ្លើង ក្នុងពេលចុះទៅជួយអន្តរាគមន៍ម្ចាស់ផ្ទះ ក្នុងពេលដែលជនសង្ស័យមួយក្រុម បានសម្រុកចូលទៅប្លន់យក គោសំរិទ្ធពីសំណាក់ម្ចាស់ផ្ទះ ។ ហេតុការណប្លន់​យក​គោសំរិទ្ធនេះគឺបានកើតឡើង នៅវេលាម៉ោង២១និង២៩នាទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិដំរីកូន ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍​ ខេត្ដកំពង់ឆ្នាំង ។

តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា ក្រុមជនសង្ស័យមានគ្នា៣នាក់ ប្រដាប់ដោយអាវុធខ្លី១ដើម ជិះ​រថយន្ដ១គ្រឿង បានសម្រុកចូលប្លន់ម្ចាស់ផ្ទះ ឈ្មោះស៊ុយ គឹម ភេទប្រុសអាយុ៥២ឆ្នាំ ក្នុងពេលធ្វើសកម្មភាពនោះក្រុមជនសង្ស័យបានប្រតាយប្រតប់ជាមួយនិងម្ចាស់ ដោយឃើញសភាពបែបនេះប្រជាការពារឈ្មោះ វ៉ាត់ សុខសាន អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ  បានចូលទៅជួយជនរងគ្រោះដែលជាម្ចាស់ផ្ទះ ពេលដែលចូលទៅក្រុមជនសង្ស័យបានបាញ់សំដៅមកប្រជាការពារបណ្តាលអោយត្រូវចំភ្លៅហើយ រងរបួសតែម្តង ។

ប្រភពបានអោយដឹងថា ម្ចាស់ផ្ទះមានគោបា ធ្វើពីសំរិទ្ធ ប៉ុន្តែក្រុមជនសង្ស័យប្លន់យកមិនបាននោះទេ យកបានតែលុយចំនួន៥ម៉ឺនរៀល និង ទូរស័ព្ទ១គ្រឿងតែប៉ុណ្ណោះ។

ក្រោយពីធ្វើសកម្មភាពជនសង្ស័យ បានគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវគេបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្ដកំពង់ឆ្នាំង។

ករណីនេះសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់យ៉ាងណានោះនៅឡើយទេ ដោយពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print