ម៉ូតូសេ១២៥បុករឺម៉កឥណ្ណាក្រឡាប់ផ្ងាជើង

ចែករំលែក៖

ភ្នំពេញ  ៖ ម៉ូតូកង់បីមួយគ្រឿង បើកឆ្លងកាត់មិនប្រយ័ត្នត្រូវបានម៉ូតូសេ១២៥ បើកទៅគេចមិនទាន់ជ្រុលបុកក្រឡាប់ផ្ងារជើង រងរបួសម្នាក់ ចំណែកអ្នកបើកម៉ូតូកង់បី មិនមានរងរបួស ស្ទុះងើបរត់គេចទៅបាត់ ។
​  ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ មុខច្រកចូលបុរី ប៊ុន ហួរ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះ ម៉ូតូ ហុងដា សេ១២៥ ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-0193 ទើបតែវិលត្រឡប់មកពី ផ្ទះមិត្តភ័ក្រ នៅភូមិក្រាំងដូនទៃ គោលបំណងជិះឆ្ពោះទៅផ្ទះនៅ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក  ដោយធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ​៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូកង់បី គ្រាន់តែក្រឡេកឃើញម៉ូយ នៅផ្លូវម្ខាងភ្លាម បើកឆ្លងផ្លូវ  ទាំងតក់ក្រហល់ មិនយោគយល់ គិតពីយានផ្សេងៗ បោះពួយចេញពីផ្លូវបុរីប៊ុន ហួរ ឆ្លងផ្លូវពីកើតទៅលិច​វឹង ធ្វើឲ្យ ម៉ូតូជនរងគ្រោះ ជិះពីត្បូងទៅជើង ហ្វ្រាំងមិនទាន់ គេចក៏មិនផុត ជ្រុលទៅបុកយ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡាប់ម៉ូតូកង់បីផ្ងារជើង រងរបួសខាង ម៉ូតូសេ១២៥ ចំណែក អ្នកបើកបរម៉ូតូកង់បី មិនមានរងរបួស បានស្ទុះងើបរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបាន រថយន្តសង្រ្គោះ របស់អង្គភាព៧១១ ចេញទៅជួយជូតលាង របួស តែជន​រងគ្រោះ សុំមិនទៅពេទ្យ រងចាំក្រុមគ្រួសារ មកដឹកបញ្ជូនទៅពេទ្យដោយខ្លួនឯងវិញ ។ រីឯ ម៉ូតូកង់បី ក្រោយម្ចាស់រត់ចោលបាត់ សមត្ថកិច្ចចុះទៅវាស់វែង រួច យកទៅរក្សាទុកនៅផ្នែកជំនាញ អធិការខណ្ឌពោធិសែនជ័យ រួមជា​មួយម៉ូតូ របស់ជនរងគ្រោះផងដែរ រងចាំដោះស្រាយពេលក្រោយ ៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print