អាជីវករ​ផ្សារ​ទំនប់​សំណូមពរ​សាលា​ រាជធានី​ភ្នំពេញ​ ពិសេស​សម្ដេច​តេ​ជោ​ហ៊ុន​ សែន​ ជួយ​អន្ដរាគមន៍​រឿង​ ក្រុមហ៊ុន​ញ៉ូ​រិច​ចង់​លក់​តូប​សា​ជា​ថ្មី​

ចែករំលែក៖

​ភ្នំពេញ​៖​ រឿងរ៉ាវ​រវាង​អាជីវករ​ដែល​ កំពុង​ប្រកប​របរ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ទំនប់​ ហៅ​ផ្សារ​ងិ​ន​ អាន​ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ គោក​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ដែល​តវ៉ា​និង​ប្រឆាំង​ដាច់ខាត​ទៅ​នឹង​ ក្រុមហ៊ុន​ញ៉ូ​រិច​បាន​អូស​បន្លាយ​ជា​បន្ដ​ បន្ទាប់​ ហើយ​បញ្ហា​ទាំង​អស់នេះ​នៅ​មិន​ ស្រុះស្រួល​គ្នា​នោះ​ទេ​ ដោយ​ខាង​តំណាង​ ក្រុមហ៊ុន​ញ៉ូ​រិច​ទាមទារ​ដកហូត​យក​ ទីតាំង​ផ្សារ​នេះ​មក​គ្រប់គ្រង​ និង​ចាប់​ ផ្ដើម​ដាក់​លក់​តូប​ជា​ថ្មី​ដែល​ធ្វើ​ឱ្យ​ពួក​ គាត់​ទាំងអស់​គ្នា​មិន​អាច​ទទួលយក​បាន​។​

CAM00128

​កាលពី​ម្សិលម្ង៉ៃ​ និង​ម្សិលមិញ​ខាង​ តំណាង​ក្រុមហ៊ុន​ញ៉ូ​រិច​បាន​ចុះ​មក​ទីតាំង​ ផ្សា​រហើយ​ប្រកាសប្រាប់​ក្រុម​អាជីវករ​ ឱ្យទៅ​ចុះ​ឈ្មោះ​សា​ជា​ថ្មី​ដើម្បី​ទិញ​តូប​ ម្ដងទៀត​ តែ​បញ្ហា​ទាំងនេះ​ត្រូវ​បាន​ក្រុម​ អាជីវករ​ប្រឆាំង​មិន​ឯកភាព​ ទើប​ដក​ កម្លាំង​ត្រឡប់​ទៅ​វិញ​ ។​ ប៉ុន្ដែ​រហូត​ដល់​ រសៀល​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ តំណាង​ ក្រុមហ៊ុន​ញ៉ូ​រិច​បាន​បញ្ជូន​តំណាង​របស់​ ខ្លួន​ចូល​ទៅ​ក្នុង​បរិវេណ​ផ្សារ​ទំនប់​ក្នុង​ គោលបំណង​អូស​ខ្សែភ្លើង​ថ្មី​សម្រាប់​ឱ្យ​ ក្រុម​អាជីវករ​ប្រើប្រាស់​ដោយ​ភ្លើង​ចាស់​ អាច​នឹង​កាត់​ផ្ដាច់​ចោល​ ។​ ប៉ុន្ដែ​ក្រុម​ អាជីវករ​រាប់​សិប​នាក់​បាន​ប្រមូលផ្ដុំ​ តវ៉ា​ប្រឆាំង​ម្ដងទៀត​ថា​ពួក​គាត់​មិន​ព្រម​ ជា​ដាច់ខាត​ រួច​ក៏​នាំ​គ្នា​ទាញ​ទ្វារ​បិទ​ ។​

​តំណាង​អាជីវករ​ក៏​ដូច​ជា​ក្រុម​អាជីវករ​ទាំងអស់​បាន​លើក​ឡើង​ថា​ រយៈពេល​ ជាង​១​ខែ​មកនេះ​ក្រុមហ៊ុន​ញ៉ូ​រិច​បាន​ធ្វើ​ បាប​ពួក​គាត់​ស្ទើរតែ​លក់ដូរ​មិន​បាន​ ដោយ​ប្រើ​គ្រប់​រូបភាព​ដើម្បី​ទាមទារ​ និង​ចូល​កាន់កាប់​តំបន់​ផ្សារ​ទំនប់​នេះ​ ។​

​ពួក​គាត់​បាន​បញ្ជាក់​ថា​ រវាង​ក្រុម​ ហ៊ុន​ញ៉ូ​រិច​នឹង​អ្នក​វិនិយោគ​នៅ​ក្នុងស្រុក​ គឺ​លោក​ អ៊ូ​ សេដ្ឋា​នូ​ កំពុង​ដោះស្រាយ​ គ្នា​នៅ​តុលាការ​ ចុះ​ហេតុ​អ្វី​បានជា​ក្រុម​ ហ៊ុន​បែរ​ប្រើ​កម្លាំង​របស់​ខ្លួន​មក​បំផុស​ បំផុល​បែប​នេះ​?​

​ពួក​គាត់​បាន​បន្ដ​ទៀត​ថា​ ការ​លក់ដូរ​ និង​ជួល​តូប​ពី​លោក​ អ៊ូ​ សេដ្ឋា​នូ​ រយៈ​ ពេល​៣​ឆ្នាំ​កន្លង​ទៅ​នេះ​ពួក​គាត់​រក​លុយ​ បង់​មិន​ទាន់​បាន​គ្រប់​ផង​ ហើយ​លោក​ អ៊ូ​ សេដ្ឋា​នូ​ ដែល​ជា​អ្នក​វិនិយោគ​ផ្សារ​នេះ​ មិន​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​លំបាក​នោះ​ទេ​ ដោយ​មានការ​យោគយល់​ស្រឡាញ់​រាប់​ អាន​គ្នា​ដូច​ជា​បងប្អូន​ ។​ ផ្ទុយ​ទៅ​វិញ​ បែរជា​ក្រុមហ៊ុន​ញ៉ូ​រិច​ដែល​ជា​ម្ចាស់​ដី​ ទាមទារ​យក​មក​គ្រប់គ្រង​ខ្លួនឯង​ ហើយ​ បង្កើត​ឱ្យ​មានការ​លក់ដូរ​ជា​ថ្មី​ ដោយ​ មាន​តម្លៃ​តូប​ខ្ពស់​ជាង​អ្នកគ្រប់គ្រង​ផ្សារ​ មុន​ ។​

​ពួក​គាត់​បាន​សំណូមពរ​ដល់​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិ​ បាល​រាជធានី​ភ្នំពេញ​ ជា​ពិសេស​សម្ដេច​ តេ​ជោ​ ហ៊ុន​ សែន​ មេត្ដា​ជួយ​អន្ដរាគមន៍​ ឱ្យ​ពួក​គាត់​បាន​លក់ដូរ​បន្ដ​ទៀត​ដើម្បី​ ដោះបំណុល​គេ​ ដែល​យក​លុយ​ទាំងនោះ​ មក​ទិញ​តូប​ក្នុង​ការ​រកស៊ី​ចិញ្ចឹម​ជីវភាព​ ប្រចាំ​ថ្ងៃ​ ហើយ​ក៏​សូម​ឱ្យ​ក្រុមហ៊ុន​បន្ដ​ ជួល​ឱ្យ​លោក​ អ៊ូ​ សេដ្ឋា​នូ​ គ្រប់គ្រង​ផ្សារ​ នេះ​៣​ឆ្នាំ​ ឬ​៦​ឆ្នាំទៅ​មុខ​ទៀត​ចាំ​យក​ទៅ​ វិញ​ចុះ​ ៕​

CAM00127

CAM00126

CAM00124

CAM00125

...

ដោយ៖ អា​រុណ​រះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print