​យុវជនម្នាក់ត្រូវ​នគរបាល​ស្រុក​ព្រៃនប់​ឃាត់​ខ្លួន​ពីបទលួចកាបូប

ចែករំលែក៖

ខេត្តព្រះសីហនុ៖លោក​វរសេនីយ៍ទោ​ហួ យ៉ៃ អធិការនគរបាល ស្រុកព្រៃនប់ បាន​ឲ្យ​ដឹង​ថា​ ៖ កាលពី​វេលា​ម៉ោង​៩:០០​ព្រឹក​ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ កន្លង​ទៅ​នេះ​ មាន​បទល្មើស​លួច​យក​កាបូប​លុយ​របស់​អ្នក​លក់ដូរ​មួយ​កើតឡើង​ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ដែល​ម្ចាស់​បាន​ទុក​នៅ​ក្នុង​តូបលក់​ដូរ​ នៅ​មុខ​ផ្ទះ​។
     ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ទោ​ហួ​ យ៉ៃ​ បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ និង​ចាប់​ខ្លួន​មុខ​សញ្ញា​បាន​ភ្លាម​ ផងដែរ។
     ជន​សង្ស័យ​ឈ្មោះ លឹម តៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ​ ដូចកន្លែងកើតហេតុ។
     ម្ចាស់​សម្ភារៈ​ ឈ្មោះ គុណ អៀ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅដូចកន្លែងកើតហេតុ ដែលបានទុកក្នុងតូបមុខផ្ទះ ។
    ក្រោយ​ពេល​ឃាត់​ខ្លួន​ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ មាន៖
    ១.ជញ្ជៀន៤វង់
    ២.ខ្សែដៃ១ខ្សែ
    ៣.ក្រវិល១គូ
    ៤.ត្បូងតូចៗ ៨ គ្រាប់
    ៥.ប្រាក់១៥០ដុល្លា
    ៦.ម៉ូតូ១គ្រឿង ជា​របស់​ជន​សង្ស័យ​។
    ករណី​នេះ​សមត្ថកិច្ច​នគរបាល​ស្រុកព្រៃនប់​ បាន កសាង​សំណុំរឿងតាមនីតិវិធី បញ្ជូន​ទៅ​សាលាដំបូង​ ដេីម្បីចាត់ការតាមច្បាប់​៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print