ខេត្តព្រះសីហនុ៖លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាល ស្រុកព្រៃនប់ បានឲ្យដឹងថា ៖ កាលពីវេលាម៉ោង៩:០០ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ មានបទល្មើសលួចយកកាបូបលុយ របស់អ្នកលក់ដូរមួយកើតឡើង ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលម្ចាស់បានទុកនៅក្នុងតូ បលក់ដូរ នៅមុខផ្ទះ។
ក្រោយពេលទទួលបានព័ត៌មាននេះ ភ្លាម សមត្ថកិច្ចនគរបាលស្រុកព្រៃ នប់ ដឹកនាំដោយលោកវរសេនីយ៍ទោហួ យ៉ៃ បានធ្វើការស្រាវជ្រាវរកឃើញ និងចាប់ខ្លួនមុខសញ្ញាបាន ភ្លាម ផងដែរ។
ជនសង្ស័យឈ្មោះ លឹម តៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ដូចកន្លែងកើតហេតុ។
ម្ចាស់សម្ភារៈ ឈ្មោះ គុណ អៀ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅដូចកន្លែងកើតហេតុ ដែលបានទុកក្នុងតូបមុខផ្ទះ ។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតា ង មាន៖
១.ជញ្ជៀន៤វង់
២.ខ្សែដៃ១ខ្សែ
៣.ក្រវិល១គូ
៤.ត្បូងតូចៗ ៨ គ្រាប់
៥.ប្រាក់១៥០ដុល្លា
៦.ម៉ូតូ១គ្រឿង ជារបស់ជនសង្ស័យ។
ករណីនេះសមត្ថកិច្ចនគរបាលស្ រុកព្រៃនប់ បាន កសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូង ដេីម្បីចាត់ការតាមច្បាប់៕ ឆ្លាម សមុទ្រ