អេហ្សីបបារម្ភពីបាតុកម្មកើតឡើង​ រដ្ឋាភិបាលហាម​ពលរដ្ឋទិញអាវកាក់ពណ៌លឿង

ចែករំលែក៖

រដ្ឋាភិបាលអេហ្ស៊ីបបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ខ្លាចក្រុមគូប្រជេងនយោបាយប្រើប្រាស់និមិតសញ្ញា​ «អាវកាក់ ពណ៌លឿង» ដែលកំពុងតែពេញនិយមនៅបារាំង ​ដើម្បីរៀបចំធ្វើបាតុកម្ម ផ្តួលរំលំរដ្ឋាភិបាល​ ដូចកាលពីឆ្នាំ​២០១១ នៅក្នុងបាតុកម្ម បដិវត្តន៍ផ្កាម្លិះ។

ការទិញអាវ កាក់ពណ៌លឿងត្រូវបានហាមប្រាំនៅក្នុងតំបន់មួយចំនួន​នៅក្នុង ប្រទេសអេហ្សីប  ពលរដ្ឋមិនអាច ទិញអាវនេះបានឡើយនាពេលនេះ។កន្លងមកថ្មី មេធាវីម្នាក់ពាក់អាវកាក់ពណ៌លឿងបង្ហោះរូបថត ត្រូវតុលាការកាត់ទោសជាប់ឃុំ១៥ថ្ងៃ

អាវកាក់ពណ៌លឿង បាននិងកំពុងល្បីល្បាញ​ខ្លាំងនៅក្នុងប្រទេសបារាំង បន្ទាប់ពី​អ្នកដែលពាក់អាវកាក់នេះ នាំគ្នាដង្ហែក្បួនធ្វើបាតុកម្មរហូតផ្ទុះអំពើហិង្សា​​បណ្តាលឲ្យស្លាប់​ និងរបួសមនុស្សជាច្រើននាក់នោះ នៅឯរទេសអេហ្ស៊ីប​ឯណោះវិញ មេធាវីម្នាក់​​បានពាក់អាវកាក់ពណ៌លឿង​នោះដែរ ហើយបង្ហោះរូបថត ក៏ស្រាប់តែត្រូវ​បានចាប់ខ្លួន​បញ្ជូនចូលដេកគុករយៈពេល១៥ថ្ងៃ ។

កាសែតរ៉យទ័រ​បានផ្សាយថា រដ្ឋអាជ្ញា​នៅក្នុងប្រទេសអេហ្ស៊ីប កាលពីថ្ងៃ​ទី១១ ខែធ្នូ បាន​សម្រេច​ដាក់ទោសឃុំខ្លួនមេធាវី​ម្នាក់​​រយៈពេល​១៥ថ្ងៃ ពីបទ​ចែកចាយ​ជាសាធារណៈ នូវរូបថតរបស់ខ្លួនដែលពាក់អាវកាក់ពណ៌លឿង ស្រដៀងគ្នា​នឹង​អាវកាក់ពណ៌លឿងដែលក្រុមបាតុករ​ពាក់ធ្វើបាតុកម្ម​នៅប្រទេសបារាំង ។

ប្រភពថា ការចាប់ខ្លួន​នោះ ធ្វើឡើងនៅភាគខាងជើងទីក្រុង Alexandria ស្របពេល​អាជីវករ​បាននិយាយថា ប៉ូលិស​បានបិទ​មិនឲ្យដាក់លក់អាវកាក់នោះឡើយ ដើម្បីការ​ពារ​ជាមុន ការយកលំនាំធ្វើបាតុកម្មបែបនេះណាមួយកើតឡើង នៅមុន​ពិធីរំលឹកខួបទី២៥ មករា ថ្ងៃប៉ះបោរ​នៅអេហ្ស៊ីបឆ្នាំ២០១១នោះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print