ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនតាមបណ្តឹងរបស់ ឪពុក ម្តាយនារីរងគ្រោះ ក្រោយពីជនសង្ស័យបានល្បួងយក នារីរងគ្រោះទៅចាប់រំលោភរហូតបានសម្រេច ។ ការឃាត់ខ្លួនជនសង្ស័យនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅផ្ទះជនង្ស័យ ស្ថិតនៅភូមិតាវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនង្ស័យ មានឈ្មោះ តុង ពុទ្ធី ភេទប្រុស អាយុជាង២០ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
សមត្ថិកិច្ចបានអោយដឹងថា កាលពីយប់ថ្ងៃទី៩ ខែធ្នូ នៅក្នុងភូមិមានបុណ្យមួយ និង មានរាំលេងកំសាន្តផងដែរ ។ ក្នុងពេលនោះជនរងគ្រោះរួមនិងប្អូនៗរបស់គេក៍បានទៅលេងបុណ្យនោះផងដែរ ក្រោយពេលជ្រៅបន្តិចហើយ ជនរងគ្រោះនិងប្អូនៗរបស់គេបានត្រឡប់មកផ្ទះវិញជាមួយនិងអ្នកស្រុកផងដែរ ។ នៅពេលត្រឡប់មកវិញជនសង្ស័យ ដែលជាអ្នកភូមិនៅទីនោះដែបានត្រឡប់មកជាមួយនិងជនរងគ្រោះ ពេលដើរមកតាមផ្លូវបងប្អូនជនរងគ្រោះបានដើរផុតទៅមុន ។
ចំណែកឯក នារីជនរងគ្រោះ និង ជនសង្ស័យបានដើរជជែកគ្នាបណ្តើរ ពេលដល់កន្លែងស្ងាត់ ជនសង្ស័យបានចាប់ដៃជនរងគ្រោះចូលទៅនឹង គុម្ពស្រូវ ក្នុងស្រែ រួចនិយាយលួងលោម ប្រលោមស្នេហ៍សុំខ្លួនប្រាណនាង ត្រូវនារើបំរ៉ាស់ដែរ ។ ហើយប្រាប់ថា បើស្រលាញ់នាងពិតត្រូវចូលស្តីនាងដល់ឪពុកម្តាយ ទោះជានាងសុំអង្វរយ៉ាងណាក៍ជនសង្ស័យ មិនលែងអោយដែរ ហើយបានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចតែម្តង ។ ក្រោយពីចាប់រំលោភរួចជនសង្ស័យបានរត់គេចទៅផ្ទះ ចំណែជនរងគ្រោះបានទៅផ្ទះរបស់ខ្លួនដែរ ។
សមត្ថកិច្ចបានអោយដឹងទៀតថា ពេលទៅដល់ផ្ទះឪពុកម្តាយបានសួរនាំ ថាហេតុអីមិនមកផ្ទះជាមួយបងប្អូនហើយម្តេចបានជាខ្លួនប្រឡាក់សុទ្ធតែដី ក្រោយពីឪពុកម្តាយសួរនាំដេញដោល នារីជនរងគ្រោះបានប្រាប់ទៅឪពុកម្តាយថា ខ្លួនត្រូវ អាព្រលឹតចាប់រំលោភ នៅវាលសែ្រ ក្រោយពីត្រឡប់មកពីបុណ្យ ។ឮដូចនេះ ឪពុកម្តាយនារីរងគ្រោះបានប្រញាប់ប្រញ៉ាល់ទៅដាក់ពាក្យបណ្តឹងភ្លាមទៅមេប៉ុស្តិព្រៃមូល ទាំងយប់។
ក្រោយពីមេប៉ុស្តិព្រៃមូលទទួលបានពាក្យបណ្តឹងនេះភ្លាម នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ក៍បានទៅឃាត់ខ្លួនជនសង្ស័យ នៅផ្ទះតែម្តង ។ នៅក្នុងបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះបានប្តឹងទារប្រាក់ចំនួន៣០០០ដូល្លាដើម្បីបញ្ចប់រឿង ប៉ុន្តែត្រូវបានជនសង្ស័យ ប្រាប់ថាមិនមានលុយគ្រប់ទេ មានត្រឹមតែ២៥០០ដូល្លាប៉ុណ្ណោះ ក៏ធ្វើការឃាត់ខ្លួនតែម្តង នៅពេលនេះសមត្ថកិច្ចបានកសាងសុំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា