ទីក្រុង «ភ្លើងក្រហម» ដ៏ល្បីល្បាញនៅទីក្រុង អាមស្ទើដាម(Asmsterdam)ប្រទេសហុល្លង់ អាចនឹងត្រូវបិទទ្វា ជារៀងរហូត ដោយសារតែការសម្រេច យ៉ាងតឹងតែង របស់អភិបាលក្រុង ដែលជាស្ត្រីដំបូងបង្អស់ នៅក្នុងទីក្រុងនេះ។
តាមសារព័ត៌មាន Daily Mail បានផ្សាយថា អភិបាលក្រុង គឺលោកស្រី Femke Halsema អាយុ ៥២ឆ្នាំ មានសកម្មភាព ប្រឆាំងនិង ទីក្រុង«ភ្លើងក្រហម» ចាប់តាំងពីលោកស្រីឡើងកាន់ដំណែងដឹកនាំទីក្រុងនេះ។
លោកស្រី Femke Halsema មានបំណងលុបចោលទីក្រុង ភ្លើងក្រហមដែលមានអាយុកាលជាង៧០០ឆ្នាំនេះ ដើម្បីទាក់ទាញអ្នកទេសចរណ៍ដែលមាន ការយល់ដឹងខ្ពស់ជាងនេះ។ មួយវិញទៀត ទីក្រុង ភ្លើងក្រហមជាកន្លែងប្រមូលផ្តុំស្ត្រី រកស៊ីផ្លូវភេទ ពិសេសគឺស្ត្រីបរទេស ងាយរង គ្រោះដោយសារតែភ្ញៀវមកកម្សាន្តនៅទីនេះ មានអាការៈស្រវឹងជោគជាំ។ ទីក្រុងភ្លើងក្រហម គឺជាតំបន់អ្នកលេង តាំងពីជាង៧០០ឆ្នាំមុន នៅក្នុងទីក្រុង Amsterdam និងត្រូវបញ្ចប់ ។ ចំណែកស្ត្រីរកស៊ីផ្លូភេទនិងផ្ទះបននៅតែទទួលបានការអនុញ្ញាត្តិ ឲ្យបើកដដែល ដោយមិនប្រមូលផ្តុំ តែមួយកន្លែង ដូចជាពេលនេះ ។
ទីក្រុង Amsterdam មានពលរដ្ឋតែ ៨៥០ពាន់នាក់រស់នៅតែប៉ុណ្ណោះ ប៉ុន្តេបានទាក់ទាញ ផ្ញៀវទេសចរណ៍ជាង១៨លាននាក់ មកកាន់ទីនេះជារៀងរាល់ឆ្នាំ ហើយភាគច្រើន គឺសម្តៅទៅតំបន់ភ្លើងក្រហមនោះតែម្តង ដើម្បីសប្បាយ ។ ម្លិះ