រថភ្លើងបុកគ្នានៅទួរគី ស្លាប់និងរបួសជិត៥០នាក់

ចែករំលែក៖

យ៉ាងតិចមនុស្ស៤នាក់​បានស្លាប់ និង​៤៣នាក់​បានរងរបួសក្នុងហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នា​​ ស្ថិតនៅស្ថានីយរថភ្លើង ក្នុងទីក្រុង Ankara ប្រទេសទួរគី កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ។

មន្ត្រីក្នុងតំបន់ថ្លែងថា រថភ្លើង​កំពុងធ្វើដំណើរពីទីក្រុង Ankara ឆ្ពោះទៅកាន់ទីក្រុង Konya ភាគកណ្តាលរបស់ទួរគី ខណៈកំពុងប្រើប្រាស់ល្បឿនលឿន ក៏បានបុកជាមួយរថភ្លើងមួយគ្រឿងទៀត ជិតកន្លែងឆ្លងកាត់ ដែលស្ថិតនៅស្ថានីយរថភ្លើងទីក្រុង Ankara នោះតែម្តង ។

ក្រុមជួយសង្គ្រោះ និងរថយន្តសង្គ្រោះបន្ទាន់​បានសំដៅទៅកន្លែងកើតហេតុ ហើយបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print