ខេត្តកំពង់ធំ ៖ ប្រភពព័ត៌មានពីនគរបាលក្រុងស្ទឹងសែនបានឲ្យដឹងថា ប្តីប្រពន្ឋនេះកន្លងមកធ្លាប់ឈ្លោះគ្នាជា ច្រើនលើកច្រើនសារ ដោយមួយរយះកន្លងមកនេះ ប្តី ធ្លាប់បានច្របាច់កប្រពន្ឋស្ទើរស្លាប់ម្តងរួចមកហើយ តែ កាលនោះមានបងប្អូនចូលទៅជួយទាន់ ហើយគាត់បានប្រាប់ប្អូនស្រីគាត់ថា ឲ្យតមមាត់តមសំដី ខ្លាចក្រែងមាន រឿងធំទៀត ។ លុះមកដល់ពេលនេះមានហេតុការណ៍រហូតដល់ស្លាប់ទាំងពីរនាក់ ដោយសាររឿងប្រច័ណ្ឌទាល់ តែបាន ។ នេះបើតាមការរៀបរាប់ពីសាច់ញាតិគ្រួសារប្តីប្រពន្ធដែលស្លាប់ ។
នគរបាលថា កំហឹងភ្លើងប្រច័ណ្ឌធ្វើឲ្យប្ដីដាច់ចិត្តទាញកាំភ្លើងបាញ់ប្រហារជីវិតប្រពន្ឋ ស្លាប់ក្នុងថ្លុកឈាម រួច បាញ់សម្លាប់ខ្លួនឯងស្លាប់ជាក្រោយ ខណៈប្រពន្ធត្រឡប់មកពីញាំការ ក៏ផ្ទុះរឿងជជែកប្រកែកគ្នាមួយសន្ទុះ ក៏ផ្ទុះ អាវុធចំនួន៥គ្រាប់ បណ្តាលឲ្យពីរនាក់ប្តីប្រពន្ឋស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម បង្កឲ្យមានការភ្ញា ផ្អើលដល់អ្នកភូមិទាំងយប់ ។
គួរបញ្ជាក់ថា ចំពោះហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅភូមិបាល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ដោយជនដៃដល់ ជាប្តីឈ្មោះ ហេង សុវណ្ណរា ហៅ ខ្លឹង អាយុ៤៧ឆ្នាំ បានបាញ់សម្លាប់ប្រពន្ឋឈ្មោះ ស៊ុន ពៅ អាយុ ៣៧ឆ្នាំ ចំឆ្អឹងខ្នង បន្ទាប់ ពីប្រពន្ឋបានស្លាប់ ក៏បានបាញ់សៀតផ្កាខ្លួនឯង បណ្តាលឲ្យស្លាប់ទាំងពីរនាក់ ។ អ្នកទាំងពីរជាប្តីប្រពន្ឋនឹងគ្នា មានមុខរបរលក់បាយ និងលាងឡាន ។
លោក ឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង ទទួលព្រហ្មទណ្ទកម្រិតធ្ងន់ នៃស្នងការនគរបាល ខេត្តកំពង់ធំ ដែលបានដឹកនាំកម្លាំងជំនាញចុះទៅកន្លែងកើតហេតុ សហការជាមួយកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែន កងរាជ អាវុធហត្ថខេត្ត និងបុស្តិ៍រដ្ឋបាលបាល័ង្គ រួមទាំងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យកោសល្យវិច័យ ក្រោមការសម្រប សម្រួលពី លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បញ្ជាក់ថា ជនរងគ្រោះនិងជនដៃ ដល់ទាំងពីរនាក់ប្តីប្រពន្ឋ ពិតជាមានជម្លោះរឿងស្នេហា ដោយខាងប្រុសប្រច័ណ្ឌខាងស្រី ទើបឈានដល់ការ បាញ់សម្លាប់គ្នា ដោយអាវុធខ្លីម៉ាកវុលរ៉ូវែចំនួន៥គ្រាប់ ។ លោកថា អាវុធនេះជនដៃដល់បានលួចលាក់ទុក កាលពីសម័យធ្វើជាកងកម្លាំង ។
តាមការឲ្យដឹងពីសាច់ញាតិរបស់សាកសព ដែលត្រូវជាបងស្រីបង្កើតបានឲ្យដឹងថា ប្តីប្រពន្ឋនេះ ធ្លាប់ឈ្លោះ គ្នាជាច្រើនលើកច្រើនសារ ដោយមួយរយះកន្លងមកនេះ ប្តីរបស់ ស៊ុន ពៅ ធ្លាប់បានច្របាច់ក ប្រពន្ឋស្ទើរ ស្លាប់ម្តងរួចមកហើយ តែកាលនោះមានបងប្អូនចូលទៅជួយទាន់ ហើយគាត់បានប្រាប់ប្អូនស្រីគាត់ថា ឲ្យតម មាត់តមសំដី ខ្លាចក្រែងមានរឿងធំទៀត ។ លុះមកដល់ថ្ងៃកើតហេតុអ្នកទាំងពីរនាក់ ស្លាប់ដោយសាររឿង ប្រចណ្ឌទាល់តែបាន ។
ក្រោយពេលសមត្ថកិច្ចពិនិត្យសាកសព រួចក៏បានប្រគល់ជូនសាច់ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី