ភ្នំពេញ៖ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ខណះដែរបុរសជាអ្នករត់តុការពីរនាក់បានស្លាប់ទទឹមគ្នានៅនិងកន្លែងយ៉ាងអាណោចអាធម៏ ដែលបង្កឡើងដោយរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតសុកនមួយគ្រឿងបើកបុកម៉ូតូជនរងគ្រោះកំពុងជិះឌុបគ្នាពីក្រោយពេញទំហឹង ។
ហេតុការណ៍ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ក្បែរក្រុមហ៊ុនស្រាបៀរកម្ពុជា ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនរងគ្រោះអ្នកបើកម៉ូតូមានឈ្មោះ ភារម្យ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរត់តុ មានទីលំនៅភូមិស្វាយ រលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់) និងជនរងគ្រោះទី២ មានឈ្មោះប៉ា ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរត់តុមានទីលំនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាត ខេត្តកណ្ដាល អ្នកជិះខាងក្រោយ(ស្លាប់) ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាម៉ាក់ស្មាក់រ៉េវូពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1Y-9402 ធ្វើដំណើរទិសដៅពីត្បូងទៅជើង ដែលទើបនិងចេញពីរត់តុការមួយកន្លែងក្នុងបំណងជិះត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតសុកនមួយគ្រឿង ពណ៌ស លាយខៀវពាក់ស្លាកលេខភ្នំពេញ3A-7325បើកបរដោយតៃកុងម្នាក់រួមដំណើរនិងព្រូម្នាក់ទៀតស្របទិសដៅគ្នាមកពីក្រោយបុកម៉ូតូពេញទំហឹងបណ្តាលឲ្យកិនចំក្បាលបែកខួររងគ្រោះទាំងពីរស្លាប់ភ្លាមៗនិងកន្លែង។
ចំណែករថយន្តបង្កមានព្យាយាមបើករត់ទាំងម៉ូតូនៅក្រោមអូសជាច្រើនម៉ែត្រ រួចហើយក៏ឈប់ទុករថយន្តចោល តៃរត់គេចខ្លួនបាត់បន្សល់ទុកព្រូម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនជូនសមត្ថកិច្ច ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្ករនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នទៅតាមផ្លូវច្បាប់ ។
ចំណែកសពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចជំនាញបានធ្វើកោលស្យវិចយ័រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ភារ៉ា ដង្កោ