ស្ត្រីជនជាតិរុស្ស៊ីបានសារភាពថាខ្លួនពិតជាចារកិច្ចរបស់រុស្ស៊ី

ចែករំលែក៖

តាំងពីដើមមកទលពេលនេះទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី មិនមានភាពល្អប្រសើរ នឹងគ្នានោះឡើយ ទោះស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានាធិបតីរូបណាក្តី រួមទាំងប្រធានាធិបតីដែលមានទស្សនផ្សះផ្សាទំនាក់ទំនងជាមួយរុស្ស៊ីក្តី ដូចជាប្រធានាធិបតីដូណាលត្រា ។ ដោយការប្រឈមមុខដាក់គ្នា ទើប ការបញ្ចូនការកិច្ច ទៅស៊ើបការ គ្នាទៅវិញទៅមក មិនអាចគេចផុតនោះឡើយ។

នៅពេលនេះពលរដ្ឋរុស្ស៊ីមួយរូបនាង​​Maria Butina​បានសារភាពថា នាងពិតជាចរនារី​រុស្ស៊ី  មកអាមេរិកដើម្បីជ្រៀតចូល ក្នុងឆាកនយោបាយ​វ៉ាស៊ីនតោន  ដែលបំផ្លាញផលប្រយោជន៍របស់ទីក្រុងមូស្កូ។

នាង​ Marina Butina​បានសារភាពថា​ នាងមានបំណង​ធ្វើជាដំណាងដល់ អង្គភាពរបស់រដ្ឋាភីបាលបរទេស​  គឺជាស្ថាប័ន ចារកម្ម។ នាង Marina Butina មានអាយុ ៣០ឆ្នាំ ត្រូវបានចាប់ខ្លួនតាំងពីខែកក្កដា  ហើយកំពុងតែឃុំខ្លួន​នៅក្នុងរដ្ឋ ​ Virginia ​អាមេរិក ។ នាង នឹងត្រូវកាត់ទោស ជាផ្លូវការនៅថ្ងៃទី ១២ខែកុម្ភៈឆ្នាំ​២០១៩ ដោយអាចជាប់ពន្ធនាគា​​៥ខែ។

នាង Marina Butinaធ្លាប់រងការចោទប្រកាន់​ថាបាន ការពារសិទ្ធប្រើប្រាស់កាំភ្លើងនៅរុស្ស៊ី ។ នៅឆ្នាំ ២០១៦ នាង​បានទៅកាន់អាមេរិក ដើម្បីរៀង មហាវិទ្យាល័យក្នុងទីក្រុងវ៉ាស៊ីនតោន ។

នាងរងការចោទប្រកាន់ថា​បានព្យាយាម ចូលក្នុងសមាគមន៍​ប្រើប្រាស់កាំភ្លើង​NRA ដែលជាសមាគមន៍ដែលមានភាពជិតស្និតបំផុត ជាមួយ​គណបក្សសាធារណរដ្ឋ និងប្រធានាធិបតីដូណាលត្រាំ  ដើម្បី ជះឥទ្ធិពល​ដល់គោលនយោបាយ របស់អាមេរិក តាមទម្រងផ្តល់ផលប្រយោជន៍ដល់ភាគីរុស្ស៊ី ។

នាង Marina Butina រងការចោទប្រកាន់​ថា បានឡើងគម្រោង   បង្កើតបណ្តាញ ទំនាក់ទំនង ក្រៅផ្លូវការជាមួយ​មន្ត្រី អាមេរិក​ដែលមានអំណាច​ និងឥទ្ធិពល​ក្នុងឆាកនយោបាយ ដែលជាផលប្រយោជន៍សម្រាប់រុស្ស៊ី ។នាងបានសារភាពថា បានសហការណ៍ជាមួយជនជាតិរុស្ស៊ី ពីរនាក់ និងជនជាតិអាមេរិក ម្នាក់ ក្នុងការអនុវត្តគម្រោងខាងលើ​៕

Maria Butina, left, has reached a plea agreement with prosecutors after she was charged with being an unregistered foreign agent. Her onetime mentor, Alexander Torshin, right, is reportedly retiring.

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print