បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ 

ចែករំលែក៖

ខេត្តកំពង់ធំ ៖  គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត បុកនិងម៉ូតូ  ហេតុការណ៍នេះបាបកើតឡើងកាលពីវេលាម៉ោង១៩ៈ២០នាទីថ្ងៃព្រហស្បតិ៍ ០៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨  លើកំណាត់ផ្លវលំក្រាលគ្រូសក្រហម ភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ  បណ្ដាលអោយបុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។
តាមប្រភពព័ត៍មានពីសមត្ងកិច្ចបានអោយដឹងថារថយន្តម៉ាក ហុិនដាយ ពណ៌ស ផ្លាកលេខភ្នំពេញ3C.6818 បើកបដោយឈ្មោះ កុច.សារិន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ(គេចខ្លួន)។ ចំណែក ម៉ូតូម៉ាកហុងដាវេវ ពណ៌ខ្មៅ ផ្លាកលេខគ្មាន បើកបរដោយឈ្មោះ ថោង.សុិន ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ(ស្លាប់នៅកន្លេងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។
មូលហេតុជាបឋមបង្កដោយអ្នកបើកបររថយន្តបើកបរមិនប្រកាន់ស្តាំ និងមានល្បឿនលឿន ។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ និងប្រមូល វត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសណ្តាន់ ព្រមទាំងប្រគល់សាកសពអោយក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print