លោក ឃួង ស្រេង ស្នើឲ្យមន្ត្រីជំនាញចុះជំរឿនប្រជាពលរដ្ឋ ត្រូវកត់ត្រាមុខរបរ តួនាទី និងកំរិតវប្បធម៌ ចូលក្នុងតារាងឲ្យបានច្បាស់លាស់ នៅថ្នាក់រាជធានី 

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរសជធានីភ្នំពេញ បានស្នើសុំឲ្យមន្ត្រីចុះជំរឿនប្រជាពលរដ្ឋ តាមមូលដ្ឋានត្រូវចុះមុខរបរ ឋានៈ តួនាទី និងកំរិតវប្បធម៌របស់បុគ្គល ចូលក្នុងតារាងបញ្ជីស្ថិតិឲ្យបានច្បាស់លាស់ ដើម្បីរក្សាបាននូវធនធានមនុស្សពិតប្រាកដ និងទទួលបានទិន្នន័យច្បាស់លាស់ ប្រកបដោយជោគជ័យ ។
លោកឃួង ស្រេង បានស្នើសុំបែបនេះ ខណៈលោកចូលរួម ក្នុងពិធីប្រកាស គណៈកម្មាធិការជំរឿនទូទៅប្រជាជនថ្នាក់រាជធានីភ្នំពេញ-ខណ្ឌ និងផ្សព្វផ្សាយផែនការសកម្មភាព ជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ  កាលពីរសៀលថ្ងៃព្រហស្បតិ៏ ៥កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនិងថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពី លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទក់អគ្គនាយកដ្ឋានជាតិស្ថិតិ នៃក្រសួងផែនការ ផងដែរ ។
   លោក ឃួង ស្រេង បានបញ្ជាក់ថា៖  ការធ្វើជុំរឿនប្រជាជននៅរាជធានីភ្នំពេញ ក៏ដូចបណ្តាខេត្ត នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះតទៅ។ ការជំរឿនប្រជាជន ឆ្នាំ២០១៩នេះ ការចំណាយ គឺបានប្រើប្រាស់ថវិកាជាតិទាំងស្រុងដូច្នេះ ដើម្បីឲ្យការងារជំរឿនទទួលបានដោយជោគជ័យ និងមានប្រសិទ្ធិភាព រដ្ឋបាលរាជធានីភ្នំពេញ និងសហការជាមួយវិទ្យាស្ថានជាតិស្ថិតិ លោកស្នើសុំឲ្យ មន្ដ្រីជំនាញ នៅរាជធានី និងអាជ្ញាធរតាមមូល​ដ្ឋានជួយជំរុញនៅក្នុងកិច្ចការងារនេះ ដើម្បីឲ្យការជំរឿនប្រជាជននៅរាជធានីភ្នំពេញទទួលបានជោគជ័យ មានភាពច្បាស់លាស់ ទទួលទិន្នន័យគ្រប់ ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។
លោកបន្ដថា៖  ការងារជំរឿនទូទៅប្រជាជននៅព្រះរាជា ណាចក្រកម្ពុជា ឆ្នាំ២០១៩ កិច្ចការនេះ វិទ្យាស្ថានជាតិស្ថិតិបានធ្វើកិច្ចការជាមួយប្រធានមន្ទីរផែនការរាជធានី ខេត្តទាំង ១៥សង្ឃឹមថា  មន្ដ្រីជំនាញ នៅថ្នាក់រាជធានី ធ្វើបានការងារនេះ ដើម្បី ឲ្យជំរឿននៅរាជធានីភ្នំពេញទទួលបានជោគជ័យ មានទិន្នន័យគ្រប់ជ្រុងជ្រោយ។
លោកបន្ដថា៖   ជំរឿនគឺជាការងារអព្យាក្រិត្យ  មិនពាក់ព័ន្ធនិងសកម្មភាពនយោបាយ ពន្ធដារ ដីធ្លី ឬអន្តោប្រវេសន្តិ៏នោះឡើយ។ ការធ្វើជំរឿនទូទៅ ប្រជាជន នៃព្រះរាជាណាកច្រកម្ពុជា បានធ្វើចំនួន៣លើករួចមកហើយ គឺលើកទី១ឆ្នាំ១៩៦២ និងត្រូវបានខកខានអស់ រយៈពេល៣៦ឆ្នាំ បណ្តាលមកពីសង្គ្រាមនៅក្នុងប្រទេស។
លើកទី២ ឆ្នាំ១៩៩៨ និងលើកទី៣នៅ ឆ្នាំ២០០៨។ ឯកឧត្តម អភិបាលបញ្ជក់ថា ចំពោះការធ្វើជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ ខាងមុខ គឺជាការជំរឿនលើកទី១ ។ ដូចនេះដើម្បី ចូលរួមអនុវត្ត ការងារជំរឿនទូទៅរបស់ប្រជាជននៅរាជធានីភ្នំពេញ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាព សូមអភិបាលខណ្ឌ និងមន្ត្រីបំពេញ ការងារទាក់ទងនិងជំរឿនប្រជាជនឆ្នាំ២០១៩ ត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យបានទាន់ពេលវេលា និងតាមផែនការសកម្មភាពដែលបានគ្រោងទុកប្រកបដោយគុណភាពទទួលបានជោគជ័យ ដើម្បី ឆ្លើយ តបទៅនិងការចំណាយថវិការបស់ជាតិ។
សូមបញ្ជាក់ថា៖ ការអនុវត្តការធ្វើជំរឿនប្រជាជននៅ រាជធានីភ្នំពេញមានមន្ត្រីជំរឿនចំនួន៥០៥៩នាក់៕ សំរិត 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print