នារីរូបស្រស់បើករថយន្ដព្រូសទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ ក្នុងសម្លៀកបំពាក់ ចេញពីកម្មវិធីអ្វីមួយ បើកបររថយន្ដម៉ាកព្រូសរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវ បណ្ដាលឲ្យរងការខូចខាតរបាំងថ្មមួយកង់ ចំណែករថយន្ដរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ។ ការបង្កគ្រោះថ្នាក់ចរាចរណ៍ដោយអចេតនានេះ ត្រូវបានមហាជនសង្ស័យថា នារីរូបនេះស្រវឹង ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវកម្ពុជាក្រោម កែងផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក៣ ខណ្ឌចំទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AC-2376 ដែលបើកបរដោយនារីម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតមួយកង់ ចំណែករថយន្ដរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ប្រភពបានបន្តថា ក្រោយពីកើតហេតុនារីដែលជាអ្នកបើកបររថយន្ដបង្កត្រូវបានរថយន្ដសេរីទំនើបមួយគ្រឿងទៀតមកដឹកចេញពីកន្លែងកើតហេតុបាត់ បន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ

ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុទំនាក់ទំនងទៅកម្លាំងជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែង ស្ទូចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print