អាមេរិកចេញមុខអំពាវនាវ​ឲ្យចិនដោះលេងពលរដ្ឋកាណាដា​ពីរូប

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃទី​១៤ខែធ្នូ បានអំពាវនាវ ដល់រដ្ឋាភិបាលចិនដោះលេងពលរដ្ឋ​កាណាដា ពីររូប​ ដែលចិនបានចាប់ខ្លួន​នាពេលកន្លងមក ។​ការចាប់ខ្លួនពលរដ្ឋកាណាដា កើតឡើងក្រោយពេលដែល កាណាដា​បានចាប់ខ្លួនពលរដ្ឋចិន គឺអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន​ Huawei ។

ការប្រកាសរបស់លោក​ Pompeo ​ គឺជាលើកទីមួយហើយដែលអាមេរិក បានប្រតិកម្ម ជុំវិញ ការចាប់ខ្លួន​ ពលរដ្ឋកាណាដា​។ លោក​ Mike Pompeo ​បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយជួបពិភាក្សាជាមួយ​រដ្ឋមន្ត្រីការបរទេសកាណាដា លោក​ Chrystia Freeland ​ថា​«ការចាប់ខ្លួនពលរដ្ឋកាណាដា គឺជាសកម្មភាពមិនអាចទទួលយកបានឡើយ​។​យើងសូមស្នើរដល់ ប្រទេស ចិន មានសកម្មភាព សមហេតុផល​ទៅលើពលរដ្ឋ​ប្រទេស​ផ្សេង»។

ក្រសួងការបរទេសចិន​បានបញ្ជាក់ថា ពលរដ្ឋកាណាដាពីររូប ត្រូវបានចាប់ឃុំខ្លួន ដោយសង្ស័យថា​បាន ជាប់ពាក់ព័ន្ធនិងសកម្មភាព ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ​ចិន ។ តាមការលើកឡើងរបស់ក្រសួងការបរទេសចិន ទីប្រឹក្សាពាណិជ្ជកម្ម ជនជាតិកាណាដា លោក​ Michael Spavor ត្រូវបានចាប់ខ្លួននៅក្នុងខេត្ត លីនីញ ចំណែក អតីតមន្ត្រីការបរទេស​ Michael Kovirig ​ត្រូវបានចាប់ខ្លួនសួរនាំនៅទីក្រុងប៉េកាំង ។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ការចាប់ខ្លួន ពលរដ្ឋកាណដា ទាំងពីររូបខាងលើ គឺចិនបានផ្តល់ព័ត៌មានដល់អគ្គរដ្ឋទូតកាណាដា​ ហើយ បុគ្គលទាំងពីរនោះ​កំពុងស្ថិតនៅក្នុងការសើបអង្គេត ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ចាក់ថា​« មន្ត្រីសន្តិសុខចិន នឹងបើកការស្រាវជ្រាវ ទៅតាមច្បាប់របស់ចិន ហើយសិទ្ធស្របច្បាប់ របស់ជនជាតិកាណាដាទាំងពីររូប គឺ ត្រូវបានធានា ទៅតាមផ្លូវច្បាប់​។

នាយករដ្ឋមន្ត្រីកាណាដា លោក​ Trudeau ​បានប្រកាសថា​សកម្មភាប ចាប់ខ្លួន​ពលរដ្ឋកាណាដាពីររូប គឺមិនអាចទទួលយកបានឡើយ ។ចំណែកទីក្រុងប៉េកាំងបានច្រានចោល​ការប្រកាសរបស់ លោក​ Trudeau ​ដោយបញ្ជាក់ ថា រដ្ឋាភីបាលមិនអាច ជ្រៀតជ្រេកចូលកិច្ចការច្បាប់​បានឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print