គ្រោះថ្នាក់ចរាចរណ៍​តិចតួច​នៅ​មុខក្លឹបកំសាន្ត sound បែរ​ជា​សន្តិសុខ​យក​អំណាចក្លឹបកាង គំរាមអ្នកសារពត៌មានទាញទូរស័ព្ទបម្រុងបោកចោលទៀត

ចែករំលែក៖

ភ្នំពេញៈ រថយន្ត​ពីរគ្រឿងបើកប៉ះគ្នាបន្តិចបន្ទួច​ នៅ​មុខ​ក្លឹប​កំសាន្ត​ ​SOUND ​បែរជាមានសន្តិសុខ​នៅក្នុងក្លឹប​អាងអំណាចខ្លួនជាអនុប្រធានសន្តិសុខ​មកស្រែកគម្រាម​ អ្នក​សារព័ត៌មាន​ មិនអោយថត​ ​ថែមទាំង​ចាប់ទាញយកទូរស័ព​្ទពីអ្នកសារពត៌មានបម្រុងបោកចោលទៀត​ តែ​សំណាងអ្នកសារពត៌មានយកមកវិញទាន់។

​ហេតុការណ៍​​នេះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១០និង៣០នាទី​យប់ ​ថ្ងៃ​ទី​១៦ ខែធ្នូ​ ឆ្នាំ២០១៨ ចំណុច​មុខក្លឹបកំសាន្ត ​SOUND ក្នុងសង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​រាជធានីភ្នំពេញ។

បុរស​ដែល​អាងអំណាចខ្លួន​ មកគម្រាមអ្នកសារពត៌មាន​ ត្រូវ​គេ​បាន​ស្គាល់ថា​ឈ្មោះ​ យុទ្ធ​ សៅណា​ មាន​តួនាទី​ជាអនុ​ប្រធាន​សន្តិសុខ​ក្លឹប​ កំសាន្ត SOUND ហើយ​ថែ​ម​ទាំង​មាន​អាវុធ​សៀត ចង្កេះទៀត។

គួរ​រំលឹក​អោយ​ដឹងថា​ មុន​មាន​រឿង​រ៉ាវ​ជម្លោះ​រវាង​អ្នក​សារព័ត៌មាន​ និង សន្តិសុខ​នោះកេីតឡេីង​ គឺ​មុនពេល​កើត​ហេតុមាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយបាន​កេីត​ឡេីង​រវៀងរថយន្តជនជាតិចិន​ និង​ រថយន្ត​ជនជាតិ​ខ្មែរ​ ប៉ះគ្នាបណ្តាលអោយខូចខាតបន្តិចបន្ទួចនៅទីនោះ ហេីយ​មានការឈ្លោះប្រកែកគ្នា​តឹងសសៃក ភ្លាមៗ​នោះ​ក៏មានអ្នកសារពត៌មាន​ចុះទៅដល់​​ផ្តិត​យក​រូប​ភាព​ និង ​សាកសួរ​ព័ត៌មាន​ខ្លះៗ

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ តែ​ត្រូវ​ខាង​សន្តិសុខ​ក្លឹប​ចេញ​មកគម្រាម​ និង​ ដេញអ្នកសារព័ត៌មានមិនអោយថត និង ឈប់ម៉ូតូនៅទីនោះ​ ព្រោះ​ខ្លាច​ថត​ជាប់​ក្លឹប​ខ្លួន​ ហើយក្រុម​អ្នក​សារព័ត៌មាន​បានឆ្លេីយតបទៅវិញ​ថា​ បងនិយាយប្រាប់អោយស្រួលទៅចាំបាច់សំឡុត​ ខ្ញុំ​ថត​យក​តែ​ហេតុ​ការណ៍​ទេ​មិនអោយ​ប៉ះពាល់​ក្លឹប​បងទេ​ តែ​បែរ​ជាបុរសជាសន្តិសុខ​មិនយល់​បែជាថាគេឌឺ​ ថែមទាំង​ស្រែក​ជេរ​ អ្នកសារព័ត៌មាន​ និង​ ស្រែក​សំឡុតថា​ ពួក​ហ្អែង​ស្គាល់​ក្លឹប​​ ជាក្លឹបរបស់អ្នកណាទេ​ និយាយ​មិន​ទាន់ចប់​ផងក៏​ស្ទុះ​ទៅទាញយកទូរស័ព្ទអ្នកសារពត៌មាន​ បម្រុង​បោកចោលទៀ​ត​ តែ​ខាងអ្នកសារពត៌មាន​ ដឹងខ្លួន​ទាន់ ក៏ឆក់យកមកវិញ ក៏​មានការ​ឈ្លោះប្រកែក​គ្នាកេីត​ឡេីង​តែ​ម្តង​។

ប្រភពព័ត៌មានពីបុរសម្នាក់ជាសារព័ត៌មានក្នុងស្ថានប័ណ្ឌមួយបានប្រាប់អោយដឹងថាបន្ទាប់ពីឈ្លោះ គ្នារួចមកបុរសដែលអាងខ្លួនជាអនុប្រធានសន្តិសុខ​ បានដេីរចូលទៅក្នុងក្លឹប​ ហេីយ​ចេញ​មក​វិញ និង ​ឃើញ​មានកាំភ្លេីងខ្លីមិនស្គាល់ម៉ាកសៀត ចង្កេះ ដោយមានចេតនាចង់គម្រាម​ក្រុមសារព័ត៌មាន ហេីយបុរសសន្តិសុខក៏បានស្រែក ឡូរឡារកាន់តែខ្លាំង​ ជាងមុនទៀត។ ដោយ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​អ្នក​សារព័ត៌មាន​ក៏​នាំគ្នាចេញទៅ​អស់។

ជា​ចុងក្រោយ​ក្រុម​អ្នក​សារព័ត៌មាន​បាន​សុំណូមពរ​ ដល់​ថៅកែ​រក្លឹប​ មេត្តា​ជួយ​អប់រំ​បុរស​ខាង​លេី​នោះផង​ កុំអាងខ្លួនជាអនុប្រធានសន្តិសុខ​ក្លឹប​ យក​អំណាចក្លឹប​ មកកាងដល់ដល់ផ្លូវសារធាណះ​ វាសម​ឡេីយ​ ហេីយ​ក៏​សុំណូម ពរ​ដល់​អាជ្ញាធរ​ ពាក់ព័ន្ធជួយឃាត់បុរសនោះ​មកយកទៅសួរនាំ​ថាតេីគាត់មានតួនាទីអ្វី​ ទេីបមានកាំភ្លេីង​ជាប់នឹង​ខ្លួន​ ហេីយ​កាំភ្លើង​នោះមានច្បាប់រឺក៏អត់មេត្តាជួយត្រួតពិនិត្យផង ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print