ភ្នំពេញៈ រថយន្តពីរគ្រឿងបើកប៉ះគ្នាបន្តិចបន្ទួច នៅមុខក្លឹបកំសាន្ត SOUND បែរជាមានសន្តិសុខនៅក្នុងក្លឹបអាងអំណាចខ្លួនជាអនុប្រធានសន្តិសុខមកស្រែកគម្រាម អ្នកសារព័ត៌មាន មិនអោយថត ថែមទាំងចាប់ទាញយកទូរស័ព្ទពីអ្នកសារពត៌មានបម្រុងបោកចោលទៀត តែសំណាងអ្នកសារពត៌មានយកមកវិញទាន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ចំណុចមុខក្លឹបកំសាន្ត SOUND ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។
បុរសដែលអាងអំណាចខ្លួន មកគម្រាមអ្នកសារពត៌មាន ត្រូវគេបានស្គាល់ថាឈ្មោះ យុទ្ធ សៅណា មានតួនាទីជាអនុប្រធានសន្តិសុខក្លឹប កំសាន្ត SOUND ហើយថែមទាំងមានអាវុធសៀត ចង្កេះទៀត។
គួររំលឹកអោយដឹងថា មុនមានរឿងរ៉ាវជម្លោះរវាងអ្នកសារព័ត៌មាន និង សន្តិសុខនោះកេីតឡេីង គឺមុនពេលកើតហេតុមានគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវៀងរថយន្តជនជាតិចិន និង រថយន្តជនជាតិខ្មែរ ប៉ះគ្នាបណ្តាលអោយខូចខាតបន្តិចបន្ទួចនៅទីនោះ ហេីយមានការឈ្លោះប្រកែកគ្នាតឹងសសៃក ភ្លាមៗនោះក៏មានអ្នកសារពត៌មានចុះទៅដល់ផ្តិតយករូបភាព និង សាកសួរព័ត៌មានខ្លះៗ
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ តែត្រូវខាងសន្តិសុខក្លឹបចេញមកគម្រាម និង ដេញអ្នកសារព័ត៌មានមិនអោយថត និង ឈប់ម៉ូតូនៅទីនោះ ព្រោះខ្លាចថតជាប់ក្លឹបខ្លួន ហើយក្រុមអ្នកសារព័ត៌មានបានឆ្លេីយតបទៅវិញថា បងនិយាយប្រាប់អោយស្រួលទៅចាំបាច់សំឡុត ខ្ញុំថតយកតែហេតុការណ៍ទេមិនអោយប៉ះពាល់ក្លឹបបងទេ តែបែរជាបុរសជាសន្តិសុខមិនយល់បែជាថាគេឌឺ ថែមទាំងស្រែកជេរ អ្នកសារព័ត៌មាន និង ស្រែកសំឡុតថា ពួកហ្អែងស្គាល់ក្លឹប ជាក្លឹបរបស់អ្នកណាទេ និយាយមិនទាន់ចប់ផងក៏ស្ទុះទៅទាញយកទូរស័ព្ទអ្នកសារពត៌មាន បម្រុងបោកចោលទៀត តែខាងអ្នកសារពត៌មាន ដឹងខ្លួនទាន់ ក៏ឆក់យកមកវិញ ក៏មានការឈ្លោះប្រកែកគ្នាកេីតឡេីងតែម្តង។
ប្រភពព័ត៌មានពីបុរសម្នាក់ជាសារព័ត៌មានក្នុងស្ថានប័ណ្ឌមួយបានប្រាប់អោយដឹងថាបន្ទាប់ពីឈ្លោះ គ្នារួចមកបុរសដែលអាងខ្លួនជាអនុប្រធានសន្តិសុខ បានដេីរចូលទៅក្នុងក្លឹប ហេីយចេញមកវិញ និង ឃើញមានកាំភ្លេីងខ្លីមិនស្គាល់ម៉ាកសៀត ចង្កេះ ដោយមានចេតនាចង់គម្រាមក្រុមសារព័ត៌មាន ហេីយបុរសសន្តិសុខក៏បានស្រែក ឡូរឡារកាន់តែខ្លាំង ជាងមុនទៀត។ ដោយមិនចង់មានរឿងវែងឆ្ងាយអ្នកសារព័ត៌មានក៏នាំគ្នាចេញទៅអស់។
ជាចុងក្រោយក្រុមអ្នកសារព័ត៌មានបានសុំណូមពរ ដល់ថៅកែរក្លឹប មេត្តាជួយអប់រំបុរសខាងលេីនោះផង កុំអាងខ្លួនជាអនុប្រធានសន្តិសុខក្លឹប យកអំណាចក្លឹប មកកាងដល់ដល់ផ្លូវសារធាណះ វាសមឡេីយ ហេីយក៏សុំណូម ពរដល់អាជ្ញាធរ ពាក់ព័ន្ធជួយឃាត់បុរសនោះមកយកទៅសួរនាំថាតេីគាត់មានតួនាទីអ្វី ទេីបមានកាំភ្លេីងជាប់នឹងខ្លួន ហេីយកាំភ្លើងនោះមានច្បាប់រឺក៏អត់មេត្តាជួយត្រួតពិនិត្យផង ៕ ស រស្មី