ការទស្សន៍ទាយពីឆ្នាំ២០១៩ មិនសូវល្អប្រសើរនោះឡើយ សម្រាប់សេដ្ឋកិច្ច និងគ្រោះធម្មជាតិ

ចែករំលែក៖

គ្រូទាយក៏ល្បីល្បាញ់បំផុតនៅលើពិភពលោក ស្តីពីជោគវាសនា អនាគត របស់ពិភពលោក ទាំងមូល ត្រូវបានពិភពលោកទទួលស្គាល់ថា ការទស្សន៍ទាយ ពីព្រឹត្តិការធំៗ ពិតជាត្រឹមត្រូវ ។ លោកយាយ ពិការភ្នែក Baba Vanga បានទាយទុកជាមុនថា ឆ្នាំ២០១៩ខាងមុខ នឹងមានគ្រោះធម្មជាតិជាច្រើន បានកើតឡើង និងវិបត្តិសេដ្ឋកិច្ច ក៏ដូចជាការគំរាមកំហែងដល់អាយុជីវិតមេដឹកនាំ សំខាន់ពីររូបរបស់ពិភពលោក ។

សារព័ត៌មាន VTC News បានផ្សាយថា លោកយាយ Vanga មានភាពល្បីល្បាញដោយលោកយាយធ្លាប់បាន​ទាយ ត្រូវនៅព្រឹត្តិការពិភពលោក ដូចជា ការបង្ហាញខ្លួនក្រុមភេរវកម្ម IS ការវាយប្រហារភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា នៅអគារ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក , រលកយក្សស៊ូណាមិ ឆ្នាំ២០០៤ , អង់គ្លេសចាកចេញពីអឺរ៉ុប , ជំងឺ Ebola ជាដើម។

ការទស្សន៍ទាយពីជោគវាសនារបស់ពិភពលោករបស់លោកយាយ គឺបានទាយទុកជាមុន រាប់សិបឆ្នាំមកហើយ មិនមែនទើបតែទាយនោះឡើយ ។ តាមការទស្សន៍ទាយរបស់លោកយាយ ឆ្នាំ២០១៩នេះ សេដ្ឋកិច្ច អឺរ៉ុប នឹងដួលរលំ ប្រធានាធិបតីអាមរិកដូណាល់ ត្រាំ នឹងធ្លាក់ខ្លួនឈឺ។ នៅឆ្នាំ២០១៩ ពិភពលោកមិនសូវស្ងប់ស្ងាត់ សុខសាន្តនោះឡើយ គឺមានការប្រែប្រួលជាច្រើនបានកើតឡើង។

លោកយាយបានទស្សន៍ទាយពីរលក់យក្សស៊ូណាមិនៅឆ្នាំ២០០៤ បានសម្លាប់មនុស្ស ២២៧.៨៩៨នាក់ និងបំផ្លាញប្រទេសមួយចំនួន ដូចជា ប៉ាគីស្ថាន ឥណ្ឌា ជប៉ុន ឥណ្ឌូនេស៊ីជាដើម។

លោកយាយ Vanga ពិការភ្នែកតាំងពីអាយុ១២ឆ្នាំ ក្រោយការបាត់ខ្លួន ដោយសារតែព្យុះកំណាចក្រោយពេលក្រុមសង្គ្រោះរកឃើញ លោកយាយក៏ចេះទស្សន៍ទាយពីជោគវាសនារបស់ពិភពលោក ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print