យប់មិញខាងអង្គការ WWF ចាប់ឈើ១គោយន្តកែច្នៃ ប្រគល់អោយខាងបរិស្ថាន សមត្ថកិច្ចស្គាល់ម្ចាស់ឈើ តែមិនដឹងថាមានវិធានការឬអត់..?

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ គោយន្តកែច្នៃ១គ្រឿងដឹកឈើកាប់ថ្មីៗប្រភេទជាជ្រុងៗ ត្រូវបានខាងអង្គការ WWF បង្ក្រាបចាប់កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្រុងតេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ហើយប្រគល់អោយខាងបរិស្ថាន បន្តតាមនីតិវិធី ប៉ុន្តែឈើនេះកំពុងផ្ញើទុកនៅប៉ុស្តិក្រុងតេះនៅឡើយ ដែលគេសង្ស័យ​ថាអាចនឹងមានការដោះលែង ខណៈពាក់ព័ន្ធជាមួយ អ្នកមានមុខ មានមាត់ក្នុងខេត្តនៃបទល្មើសព្រៃឈើមួយនេះ។

លោក វុធ សារុំ នាយកដែនជម្រកសត្វព្រៃណាំលៀបានអោយអង្គភាព«នគរដ្រេហ្គន»ដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ថា៖ ពិតជាមានករណីនេះមែន គឺខាងអង្គការWWFចាប់បានប្រគល់អោយខាងបរិស្ថាន ហើយលោកក៏អោយកូនចៅធ្វើកិច្ចការនេះតាមនីតិវិធី ព្រោះឈើនោះគេយកផ្ញើកន្លែងលោកដែលនៅជិតកន្លែងបង្ក្រាប។ ត្រង់លេចឮថាឈើនោះជាឈើរបស់ឈ្មោះណាៗ ។

លោក វុធ សារុំ បានបន្តថា៖ ខ្ញុំឭគេនិយាយ​ថាចឹងដែរ តែអត់មានអ្នកណាដឹងពិតប្រាកដ ដោយសារចាប់មនុស្សអត់បាន បានតែគោយន្តនិងឈើប៉ុណ្ណោះ។

ប្រភពមិនច្បាស់ការណ៍ តែអាចយកជាការណ៍បានខ្លះបង្ហើបថា៖ ឈើដែលខាងអង្គការWWFចាប់បានជាឈើរបស់ ឈ្មួញមួយក្រុមឈ្មួញ៣រូប ជាសមត្ថកិច្ច និងជាអាជ្ញាធរ ប៉ុន្តែពុំមានសមត្ថកិច្ច ជំនាញអះអាងថាពិតឬមួយយ៉ាងណានោះទេ ខណៈអង្គភាព«នគរដ្រេហ្គន»មិនអាចទាក់ទងសុំការបំភ្លឺបាននៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ​ពីឈ្មោះអ្នកទាំង៣រូបខាងលើ ដោយគ្មានលេខទូរស័ព្ទ។ ដោយឡែកលោក ហៀង សុភ័ក្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានអោយអង្គភាព«នគរដ្រេហ្គន»ដឹងថា៖ លោកកំពុងធ្វើកិច្ចការក្នុងរឿងនេះតាមនីតិវិធី។

គួរំលឹកថា៖ បទល្មើសឈើនៅខេត្តមណ្ឌលគិរី បច្ចុប្បន្នកំពុងកើតមានពេញបន្ទុកនៅតំបន់ព្រៃសហគមន៍ ភូមិទី៧ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ហ៊ុំព័ទ្ធដោយចំការកៅស៊ូប្រមាណជិត៥០០ហិកតា៕  ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print