កូនញៀនថ្នាំដុតផ្ទះបំផ្លាញចោល ឪពុកម្តាយបានត្រឹមស្រក់បង្ហូរទឹកភ្នែក

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ដោយសារតែបញ្ហាថ្នាំញៀន បានធ្វើឲ្យកូនប្រុសម្នាក់ប្តូរចិត្តក្លាយជាមនុស្សអាក្រក់ដុតផ្ទះឪពុក ម្តាយឯងចោល បង្កការភ្ញាក់ផ្អើលទាំងក្បាលប្រលប់ ថ្ងៃច័ន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨ ឋិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង ។

ប្រពភពីអ្នកជិតខាងបាននិយាយថា  ភ្លើងឆេះផ្ទះខាងលើបណ្តាយមកពីរកូនម្ចាស់ផ្ទះខ្លួនឯងដុត ព្រោះបែកថ្នាំប្រើប្រាស់ដល់កម្រឹត ។ ឪពុកម្តាយធ្លាប់យកទៅដាក់មណ្ឌលកែប្រែម្តងពីរដងដែរ តែចេញមកវិញ នៅតែដដែលរហូតដល់អាដៃថែមទៀតផង ហើយក៍ធ្លាប់ប្រើហឹង្សាទៅលើឪពុកខ្លួនឯងទៀតផង។

ជុំវិញរឿងនេះលោកចាន់ សុផា ស្នងការរងទទួលបន្ទុកផ្នែកពន្លត់អគ្គីភ័យ បានបញ្ចាក់នៅព្រឹកថ្ងៃអង្គានេះថាៈ ផ្ទះដែលឆេះនោះមាន៣ខ្នងធ្វើអំពីឈើ ប្រក់សង្ក័សី ទំហំទទឹង១៤.៥×១៥ម៉ែត្រ ឆេះអស់ទាំងស្រុងរួមទាំងទ្រព្យសម្បត្តិក្នុងផ្ទះអស់គ្មានសល់ ចំណែកម្ចាស់ផ្ទះឈ្មោះកែវ ប៉ាបាន់ ត្រូវជាប្តី ប្រពន្ធឈ្មោះ ខន មុខរបលក់ត្រីក្នុងផ្សាសាមគ្គីក្រុងស្ទឹងត្រែង ចំណែកកូនបែកថ្នាំថែមទាំង វិកលចរឹកនោះ ឈ្មោះកែវ វង្សតុលា ភេទប្រុសរស់នៅភូមិឃុំកើតហេតុខាងលើ។

លោកចាន់ សុផា បានបន្តទៀតថា ក្នុងករណីភ្លើងឆេះនេះ បានប្រើប្រាស់រថយន្តបន្លត់អគ្គីភ័យ របស់ស្នងការខេត្ត អស់៣រថយន្តដោយការឆេះនោះវាលឿនពេក ព្រោះរដូវនេះជារដូវប្រាំងមានខ្យល់ធ្លាក់បោកបក់ខ្លាំង ទើបមិនអាចជួយទាន់ពេលវេលា។
លោកស្នងការរងបានបញ្ចាក់ថា ចំណែកកូនដែលដុតផ្ទះនោះលោកក៍បានប្រាប់ទៅម្ចាស់ផ្ទះ ដែលជាឪពុកម្តាយនោះ ថាឲ្យយកគេទៅមណ្ឌលកែប្រែទៅ ទុកនៅយើងមិនអាចគ្រប់គ្រងវាបានទេ គ្រែងវាអាចបង្កហឹង្សាដល់អ្នកដ៍ទៃទៀត ឬក៍អាចឈានដល់ដុតផ្ទះអ្នកផ្សេងបន្តទៀតក៍ថាបាន។

គួរំលឹកថាៈ កូនដែលបែកថ្នាំនោះធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ព្រោះតែកាប់ឪពុកខ្លួនឯង ពីរទៅបីកាំបិត រហូតដឹកទៅសង្គ្រោះនឹងព្យាបាល នៅប្រទេសវៀតណាមទៀតផង។

បច្ចប្បន្នប្រជាពលរដ្ឋរស់នៅក្នុងខេត្តទាំងមូល ជាពិសេសអ្នករស់នៅជិតខាងផ្ទះ កំពង់មានការព្រួយបារម្ភ បញ្ហារឿងនេះខ្លាចពេលណាមួយមិនដឹងថាមនុស្សបែកថ្នាំនេះ អាចបង្កហេតុអ្វីទៅលើអ្នកណាទៀតក៍មិនដឹង ពួគគាត់បានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ នឹងអាជ្ញាធរក្រុងនឹងខេត្ត មេត្តាចាត់វិធានការនឹងជួយដោះស្រាយបញ្ហានេះផង៕ ដោយ!មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print