លោក ឃួង ស្រេង៖ ជំរុញឲ្យផ្នែកពាក់ព័ន្ធពន្លឿន ការកែលម្អរ ហេដ្ឋារចនាសម្ព័ន ជុំវិញបរិវេណវិមានឈ្នះឈ្នះ សម្រាប់ត្រៀមសម្ពោធ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យផ្នែកពាក់ព័ន្ធពន្លឿន ការកែលម្អរ ហេដ្ឋារចនាសម្ព័ន ជុំវិញបរិវេណវិមានឈ្នះឈ្នះឲ្យបាន ស្អាត ជាមុន សម្រាប់ត្រៀម ដាក់សម្ពោធ ជាផ្លូវការនាថ្ងៃទី២៩ ធ្នូ ខាងមុនឲ្យមានភាពអធិកអធំ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា ណាចក្រកម្ពុជា ។

ក្នុងដំណើរចុះពិនិត្យ ស្ថានភាពរួម នៃហេដ្ឋារចនាសម្ព័ន្ឌ ជុំវិញបរិវេណ វិមានឈ្នះ ឈ្នះ កាលពី យប់ថ្ងៃអង្គារ៏១១កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១៨ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ខណ្ឌជ្រោយចង្វារ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្រ្តីជំនាញ ឲ្យពន្លឿនការរៀបចំកែលម្អរ ហេដ្ឋារចនាសម្ព័ននៅជុំវិញវិមានឈ្នះឈ្នះឲ្យបានល្អ ។
លោកអភិបាលបន្តថា៖ ក្នុងថ្ងៃសម្ពោធវិមានឈ្នះឈ្នះ មន្ទីរសុខាភិបាលរាជធានី ត្រូវត្រៀមរថយន្តសង្គ្រោះ បង្កាចំពោះអ្នកមានអាការៈ ផ្នែកសុខភាព ដែលអាចកើតមានឡើង ព្រោះនៅថ្ងៃនោះ មានបងប្អូនមកទស្សនាកម្សាន្តច្រើន។ ក្រៅពីការ ហេដ្ឋារចនាសម្ព័ន្ធ និងសណ្តាប់ធ្នាប់សាធារណៈ លោក បាន
រុញឲ្យមន្ទីរសាធារណៈការ ត្រូវបង្កើនសោភ័ណ្ឌភាព តុបតែងលម្អ ដាក់ភ្លើងបំភ្លឺឲ្យបានច្រើន នៅតាមដងផ្លូវក្នុងតំបន់វិមានឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ និងដាក់បង្គន់អនាម័យ។ ចំណែក អក្សរផ្ទាំងសិលាចារឹក ដែលបានឆ្លាក់រួច ត្រូវត្រៀមរៀបចំដាក់តាំងបង្ហាញ នៅតាម វិថីវិមានឈ្នះឈ្នះ នៅក្នុងតំបន់នោះឲ្យបានច្រើន ហើយបើកឲ្យប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ ចូលទស្សនានូវសមិទ្ធិផលនានា ដែលទទួលបានជោគជ័យ និងស្វែងរកសន្តិភាពជូនប្រទេសជាតិ ជូនប្រជាពលរដ្ឋ ពិសេស ភាពរីកចំរើន លើគ្រប់វិស័យនាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាឲ្យទីតាំងវិមានឈ្នះឈ្នះ មានសោភ័ណ្ឌភាពស្រស់ស្អាត សក្តិសមទៅនឹង កេរឈ្មោះ និងកិត្តិនាមរបស់សម្តេច។
វិមានឈ្នះឈ្នះ តំណាងឲ្យវីរភាពរបស់សមមិត្ត ហ៊ុន សែន ដែលប្រថុយជីវិតធ្វើដំណើរ ទៅកាន់ប្រទេសវៀតណាម ដើម្បី សុំកម្លាំងភាគីមិត្ត ជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ មួយវិញទៀត ការសាងសង់វិមានឈ្នះឈ្នះ គឺរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់កាលជំនាន់ ដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ រួមជានិម្មិតរូបនៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក និងចាត់ទុកជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយ និងដើម្បីអបអរសាទរពិធីខួប២០ឆ្នាំនៃគោលនយោបាយឈ្នះឈ្នះ(ឆ្នាំ១៩៩៨-ឆ្នាំ២០១៨)
សម្តេចអគ្គមហា សេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋម ន្ត្រីព្រះរាជាណាចក្រកម្ពុជា ប្រកាសជាសាធារណៈថា នឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយះពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ខាងមុខនេះ ។
សូមបញ្ជាក់ថា៖ វិមានឈ្នះឈ្នះ ចាប់ផ្តើមសាងសង់ ក្នុងខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី១៥ហិកតា មានកំពស់វិមាន ៥៤ ម៉ែត្រ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតា សេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print