វេណេហ្ស៊ុយអេឡា និងកូឡុំប៊ី បណ្តេញមន្ត្រីការបរទេស​គ្នាទៅវិញទៅមក ​ជាការសងសឹក

ចែករំលែក៖

កាលពីថ្ងៃទី​២០ ខែធ្នូ រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានចេញបញ្ជា បណ្តេញមន្ត្រីការបរទេស កូឡុំប៊ី​ ដោយចោទប្រកាន់ថា​មន្ត្រី ទាំងនោះមិនមានឯកសារគ្រប់គ្រាន់ ។ ការបណ្តេញ​មន្ត្រីការបរទេសកូឡាំបីគឺជាការសងសឹក ដល់រដ្ឋាភិបាល ទីក្រុង​ Bogota ដែលបានបណ្តេញមន្ត្រីការបរទេស វេណេហ្ស៊ុយអេឡា ចេញពីទីក្រុង Caracas ផងដែរ ។

ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការបរទេសវេណេហ្ស៊ុយអេឡា បានបញ្ជាក់យ៉ាងច្បាស់ថា​ ការសម្រេចខាងលើ​ដោយសារតែបញ្ហាសន្តិសុខ ជាតិ ក៏ដូចជា ការអនុវត្តលក្ខខណ្ឌនៅក្នុងការធ្វើដំណើរ ចុះឡើង ក្នុង ទំនាក់ទំនងការបរទេស​។ ក្រៅពីនេះ មន្ត្រីការទូតកូឡុំប៊ី មិនមានកាត់ សម្រាប់ធ្វើសកម្មភាព ផ្តល់ជូនដោយរដ្ឋាភិបាល វេណេហ្ស៊ុយអេឡា ។

កន្លងមករដ្ឋាភិបាលកូឡុំប៊ី បាន ចាប់ខ្លួន មន្ត្រីការបរទេស វេណេហ្ស៊ុយអេឡា ដោយសង្ស័យថា បាន​ ធ្វើសកម្មភាព ប៉ះពាល់ដល់សន្តិសុខ ជាតិ របស់កូឡុំប៊ី​។ ក្រោមកមន្ត្រីការបរទេស​ វេណេហ្ស៊ុយអេឡា ត្រូវបានរដ្ឋាភិបាល កូឡំប៊ីបណ្តេញចេញពីប្រទេសផងដែរ។

ទំនាក់ទំនងរវាងវេណេហ្ស៊ុយអេឡា និងកូឡុំប៊ីកាន់តែតានតឹង ក្រោយពេលដែល រដ្ឋាភីបាល វេណេហ្ស៊ុយអេឡា បានចោទប្រកាន់កូឡុំប៊ីថា​ជាអ្នកនៅពីក្រោយ ការប៉ុនបង់ធ្វើឃាតប្រធានាធិបីម៉ាឌូរ៉ូ​ ។ ក្រុមឃាតករគឺបានបង្វឹកនៅក្នុងប្រទេសនេះ​ ប៉ុន្តែ ការចោទប្រកាន់នោះត្រូវបានរដ្ឋាភិបាលកូឡុំប៊ីច្រានចោល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយបញ្ជាក់ថា ​ការចោទប្រកាន់ គឺគ្មានហេតុផលនោះឡើយ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print