កាលពីថ្ងៃទី២០ ខែធ្នូ រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានចេញបញ្ជា បណ្តេញមន្ត្រីការបរទេស កូឡុំប៊ី ដោយចោទប្រកាន់ថាមន្ត្រី ទាំងនោះមិនមានឯកសារគ្រប់គ្រាន់ ។ ការបណ្តេញមន្ត្រីការបរទេសកូឡាំបីគឺជាការសងសឹក ដល់រដ្ឋាភិបាល ទីក្រុង Bogota ដែលបានបណ្តេញមន្ត្រីការបរទេស វេណេហ្ស៊ុយអេឡា ចេញពីទីក្រុង Caracas ផងដែរ ។
ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការបរទេសវេណេហ្ស៊ុយអេឡា បានបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចខាងលើដោយសារតែបញ្ហាសន្តិសុខ ជាតិ ក៏ដូចជា ការអនុវត្តលក្ខខណ្ឌនៅក្នុងការធ្វើដំណើរ ចុះឡើង ក្នុង ទំនាក់ទំនងការបរទេស។ ក្រៅពីនេះ មន្ត្រីការទូតកូឡុំប៊ី មិនមានកាត់ សម្រាប់ធ្វើសកម្មភាព ផ្តល់ជូនដោយរដ្ឋាភិបាល វេណេហ្ស៊ុយអេឡា ។
កន្លងមករដ្ឋាភិបាលកូឡុំប៊ី បាន ចាប់ខ្លួន មន្ត្រីការបរទេស វេណេហ្ស៊ុយអេឡា ដោយសង្ស័យថា បាន ធ្វើសកម្មភាព ប៉ះពាល់ដល់សន្តិសុខ ជាតិ របស់កូឡុំប៊ី។ ក្រោមកមន្ត្រីការបរទេស វេណេហ្ស៊ុយអេឡា ត្រូវបានរដ្ឋាភិបាល កូឡំប៊ីបណ្តេញចេញពីប្រទេសផងដែរ។
ទំនាក់ទំនងរវាងវេណេហ្ស៊ុយអេឡា និងកូឡុំប៊ីកាន់តែតានតឹង ក្រោយពេលដែល រដ្ឋាភីបាល វេណេហ្ស៊ុយអេឡា បានចោទប្រកាន់កូឡុំប៊ីថាជាអ្នកនៅពីក្រោយ ការប៉ុនបង់ធ្វើឃាតប្រធានាធិបីម៉ាឌូរ៉ូ ។ ក្រុមឃាតករគឺបានបង្វឹកនៅក្នុងប្រទេសនេះ ប៉ុន្តែ ការចោទប្រកាន់នោះត្រូវបានរដ្ឋាភិបាលកូឡុំប៊ីច្រានចោល ដោយបញ្ជាក់ថា ការចោទប្រកាន់ គឺគ្មានហេតុផលនោះឡើយ ៕ ម៉ែវ សាធី