នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ និងករណីឃាដកម្មសម្លាប់ស្ត្រីចំណាស់នៅស្រុក​កំពង់​រោ​ទិ៍

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ត្រូវបានត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិត​ធ្ងន់​ខេត្តស្វាយរៀងរៀងឃាត់ខ្លួនកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៨​ពាក់ពាក់ពន្ធ័និងករណីឃាដកម្មសម្លាប់ស្ត្រីចំណាស់ម្នាក់ព្រោះខឹងជេដៀលរូបខ្លួន ។
លោកកុយ​ សុភាព​ ស្នងការ​រងនគរបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​កាលពី​វេលា​ម៉ោង​ ១០​និង​២០​នាទី​ក្នុង​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៨​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំ​យ៉ោ​ង​ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​នៅ​ភូមិ​ឫស្សី​លៀប​ ឃុំ​សំ​យ៉ោ​ង​ ស្រុក​កំពង់​រោ​ទិ៍​ មាន​មនុស្ស​ស្លាប់​ម្នាក់​ឈ្មោះ​ ចាប​ ប៉ាក​ ស្រី​ អាយុ​ ៦៣​ឆ្នាំ​ មុខរបរ​នៅផ្ទះ​​ កម្លាំង​​ការិយាល័យ​ជំនាញ​ខេត្ត​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​ និង​លោកគ្រូ​ពេទ្យ​បាន​ចុះ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព​ ឃើញ​ថា​មាន​ស្លាកស្នាម​អាក​ នឹង​កាំបិត​ ព្រមទាំង​រក​ឃើញ​សម្ភារៈ​របស់​ជន​រង​គ្រោះ​មួយ​ចំនួន​គឺ​លុយ​ចំនួន​២៣៤,០០០​ រៀល​,​ លុយ​ដុល្លារ​៦៥$,​ លុយ​ដុ​ង​ ១​លាន​៤​សែន​ដុ​ង​ និង​ទូរស័ព្ទ​០១​គ្រឿង​។​​ ​
លោកបន្តថាជាលទ្ធផល​នៃ​ការ​ស្រាវជ្រាវ​រហូត​មក​ដល់​ម៉ោង​៤និង៣០នាទីរសៀលក្នុងថ្ងៃដដែល សមត្ថកិច្ច​បាន​នាំ​ខ្លួន​ឈ្មោះ​ ទួ​ច​ នួ​ច​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឫស្សី​លៀប​ ឃុំ​សំ​យ៉ោ​ង​ ដែល​ជា​មុខសញ្ញា​មានការ​សង្ស័យ​យក​មក​សាកសួរ​ នៅនៅកានៅការិយាល័យជំនាញខេត្តជាច្រើនម៉ោងទើប ជនសង្ស័យ​ បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដោយ​យក​កាំបិត​អាក​សម្លាប់​ជន​រង​គ្រោះប្រាកដ​មែន​ តែ​ខ្លួន​ពុំ​បាន​យក​សម្ភារៈ​ ឬ​ទ្រព្យសម្បត្តិ​អ្វី​ទេ​ ព្រោះ​យប់​ងងឹត​ពេក​រីឯ​កាំបិត​ដែល​ធ្វើ​សកម្មភាព​នោះ​ ខ្លួន​យក​ទៅ​បោះចោល​នៅ​ក្នុង​ទឹកស្រះ​ក្រោយ​ផ្ទះ​របស់​ខ្លួន​ ។
មូលហេតុដែលនាំអោយរូបខ្លួនសម្លាប់ស្ត្រីខាងលើដោយសារខឹងស្ត្រីរងគ្រោះជេរដៀលខ្លួនខ្លាំងពេកទើបទ្រាំមិនបានក៏ធ្វើសកម្មភាពបែបនេះតែម្ដង។
បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print