ប៉ុនប៉ងរំលោភមិនបានសម្រេច ត្រូវអាវុធហត្ថខណ្ឌព្រែកព្នៅចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនតណ្ហាក្រាស់ម្នាក់ប៉ុនប៉ងចាប់រំលោភសេពសន្នវៈលើនារីរងគ្រោះជាអ្នកលក់ដូរមិនបានសម្រេចត្រូវបានចាប់ខ្លួនប្រគល់អោយកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅដើម្បីចាត់ការតាមផ្លូវច្បាប់។ ករណីប៉ុនប៉ងចាប់រំលោភមិនបានសម្រេចនេះបានកើតមានឡើងកាលពីវេលាម៉ោង២១និង០០នាទីយប់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៨ចំណុចបន្ទប់លើផ្សារបុរីពិភពថ្មីឈូកវ៉ា១ភូមិអណ្តូងសង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

តាមការរៀបរាប់ពីជនរគ្រោះបានអោយដឹងថា នៅម៉ោងកើតហេតុខាងលើគឺនាងជាជនរងគ្រោះនៅតែម្នាក់ឯងក្នុងបន្ទប់ ស្រាប់តែលេចមុខជនសង្ស័យជាកម្មករសំណង់ដើរចូលមកធ្វើសកម្មភាពចាប់ប៉ុនប៉ងរលោភតែមិនបានសម្រេចត្រូវនាងប្រតាយប្រតប់ស្រែកឆោឡោរួចចាប់ប្រគល់អោយទៅកម្លាំងអាវុអហត្ថខណ្ឌព្រែកព្នៅដើម្បីចាត់ការតាមច្បាប់។

លោកភួង សុភីមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានអោយដឹងថា ជនសង្ស័យឈ្មោះចេវ ជុន ភេទប្រុសអាយុ២១ឆ្នាំមុខរបរកម្មករសំណង់ជនជាតិខ្មែរស្នាក់នៅបុរីពិភពថ្មីឈូកវ៉ា២សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះឈ្មោះ រស់ស្រីពៅភេទស្រីអាយុ១៩ឆ្នាំមុខរបរលក់ដូរជនជាតិខ្មែរស្នាក់នៅបន្ទប់លើផ្សារបុរីពិភពថ្មីឈូកវ៉ា១ភូមិអណ្តូង សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅ អាវុធហត្ថ ខណ្ឌព្រែកព្នៅចំណែកជនសង្ស័យត្រូវបានក៌សាងសំណុំរឿងបញ្ជូនទៅការិយាលយ័ប្រឆាំងការជូញដូរមនុស្សនិងការពារអនីតិជនអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print