ស៊ូណាមិនៅឥណ្ឌូនេស៊ី ៖ អ្នកស្លាប់កើន​២៨១នាក់ និងជាង​១ពាន់នាក់រងរបួស

ចែករំលែក៖

រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះ​បាត់បង់ជីវិត​ដោយសាររលក​យក្សស៊ូណាមិ​នៅក្នុងប្រទេសឥណ្ឌូនេស៊ី​បានកើនឡើងរហូតដល់​២៨១នាក់ហើយ ខណៈដែល​១០១៦​នាក់​ផ្សេងទៀត​រងរបួស ។

លោក Sutopo Purwo Nugroho អ្នកនាំពាក្យគ្រោះមហន្តរាយ​ឥណ្ឌូនេស៊ីថ្លែងប្រាប់​ភ្នាក់ងារ​ព័ត៌មានAP ដោយបន្ថែមថា ជនរងគ្រោះបាត់បង់ជីវិត​អាចកើនឡើងច្រើនជាងនេះទៀត ខណៈ​ជនរងគ្រោះ​៥៧នាក់​នៅបាត់ខ្លួន ។

សូមរំលឹកថា កាលពីយប់ថ្ងៃសៅរ៍​សប្តាហ៍​មុន ខណៈដែល​មាត់ច្រាំងសមុទ្រ​មានសភាពអ៊ូអរ​ដោយការប្រគំតន្រី​ផងដែរ ស្រាប់​តែ​មានរលកយក្សស៊ូណាមិ​​វាយប្រហារ​ដោយគ្មានសញ្ញាប្រាប់ជាមុន ធ្វើឲ្យគ្រប់យ៉ាង​​ត្រូវ​រលាយខ្សុល​ដូចអំពិលត្រូវទឹក ។

អ្នកជំនាញ​បញ្ជាក់ថា រលកយក្សស៊ូណាមិ​កើតឡើងដោយ​មូលហេតុ បំណាក់ដីក្រោមបាទសមុទ្រ បន្ទាប់ពី​ភ្នំភ្លើង​ Anak Krakatau កម្រើកសកម្មភាព បង្កជារលកយក្សស៊ូណាមិ​វាយប្រហារ​នៅច្រកសមុទ្រ Sunda Strait តាមបណ្តោយឆ្នេរភាគខាងលិចកោះ ជ្វា និង​ភាគខាងត្បូង​កោះស៊ូម៉ាត្រា ។ វាបានវាយប្រហារ​ចូលភូមិឋាន​ប្រជាពលរដ្ឋ​នៅវេលាម៉ោងរាត្រីស្ងាត់ជ្រងំ មិនបាន​ព្រមានឲ្យដឹងជាមុននោះឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print