ស្ត្រីជនជាតិចិនត្រូវបានកម្លាំងប៉ូលិសបើកការស្រាវជ្រាវ ទៅលើសកម្មភាព ប្រើហឹង្សាយ៉ាងព្រៃផ្សៃទៅលើកូនប្រុសរបស់ប្តីទើបតែមានអាយុ៦ឆ្នាំប៉ុណ្ណោះ ។
ម្តាយចុងមានត្រកូល Xiao ត្រូវប៉ូលិសឃាតខ្លួនធ្វើការសាក់សួរក្រោយ ក្មេងប្រុងអាយុ៦ឆ្នាំ ត្រកូល Hu បានបញ្ចូនទៅកាន់មន្ទីពេទ្យស្រុក Haixing ដោយមានស្នាមរលាកទឹកក្តៅយ៉ាងខ្លាំងនៅត្រងប្រដាប់បន្តពូជ ។ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានផ្សាយថា កូនបង្កើតរបស់នាងXiao បានស្រាតខោ របស់ Hu ដើម្បីឲ្យម្តាយចាក់ទឹកក្តៅចូលប្រដាប់ភេទ។ ជនរង្គ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យព្យាបាល ។
នៅក្នុងមន្ទីពេទ្យ កុមាររង្គ្រោះបានរៀបរាប់ប្រាប់សាច់ញាតិថា ម្តាយចុងឈ្មោះ Xiao ធ្លាប់បង្ខំឲ្យប្អូនផឹកទឹកលាងបង្កន់ និង យកសំឡី ត្បាលត្រចៀក រុកចូលឈឺយ៉ាងខ្លាំង ។
តាមសារព័ត៌មាន Shangyou កុមារ ត្រកូល Hu បានរស់នៅជាមួយម្តាយចុងនៅស្រុក Haixing ខេត្តហ៊ូបេយ ប្រទេសចិន។ ពេលដំបូងកុមារមិនហាននិយាយការពិតឡើយ ក្រោយ ម្តាយចុងចេញបាតទើបហាននិយាយប្រាប់ការពិត។ តាមសម្តីរបស់ម្តាយមីងកុមារ ខាងលើឪពុក របស់កុមារនេះបានរៀបការម្តងទៀតជាមួយនាង Xiao កាលពីពីរឆ្នាំមុន ដោយអ្នកទាំងពីរ ជាមេម៉ាយ និងពោះម៉ាយដូចគ្នា ៕