ស្ត្រីជនជាតិចិន​ម្នាក់ ប្រើហិង្សា​ចាក់ទឹកក្តៅ​លើប្រដាប់ភេទ​កូន

ចែករំលែក៖

ស្ត្រីជនជាតិចិន​ត្រូវបានកម្លាំងប៉ូលិសបើកការស្រាវជ្រាវ ទៅលើសកម្មភាព ប្រើហឹង្សាយ៉ាងព្រៃផ្សៃទៅលើកូនប្រុសរបស់ប្តី​ទើបតែមានអាយុ​៦ឆ្នាំប៉ុណ្ណោះ​ ។

ម្តាយចុងមានត្រកូល​ Xiao ​ត្រូវប៉ូលិសឃាតខ្លួនធ្វើការសាក់សួរក្រោយ ក្មេងប្រុង​អាយុ​៦ឆ្នាំ ត្រកូល​ Hu ​បានបញ្ចូនទៅកាន់មន្ទីពេទ្យ​ស្រុក​ Haixing ​ដោយមានស្នាមរលាកទឹកក្តៅយ៉ាងខ្លាំងនៅត្រងប្រដាប់បន្តពូជ ។ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានផ្សាយថា កូនបង្កើត​របស់នាងXiao បានស្រាតខោ របស់ Hu ដើម្បីឲ្យម្តាយចាក់ទឹកក្តៅចូលប្រដាប់ភេទ​។ ជនរង្គ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យព្យាបាល ។

នៅក្នុងមន្ទីពេទ្យ កុមាររង្គ្រោះ​បានរៀបរាប់ប្រាប់សាច់ញាតិថា ម្តាយចុងឈ្មោះ​ Xiao ​ធ្លាប់បង្ខំឲ្យប្អូនផឹកទឹកលាង​បង្កន់ និង យកសំឡី ត្បាលត្រចៀក រុកចូលឈឺយ៉ាងខ្លាំង ។

តាមសារព័ត៌មាន​ Shangyou ​កុមារ ត្រកូល​ Hu ​បានរស់នៅជាមួយម្តាយចុង​នៅស្រុក​ Haixing ​ខេត្តហ៊ូបេយ ប្រទេសចិន។ ពេលដំបូងកុមារមិនហាននិយាយការពិតឡើយ ក្រោយ ម្តាយចុង​ចេញបាតទើបហាននិយាយប្រាប់ការពិត​។ តាមសម្តីរបស់ម្តាយមីង​កុមារ ខាងលើ​ឪពុក របស់កុមារនេះបានរៀបការម្តងទៀតជាមួយនាង​ Xiao ​កាលពីពីរឆ្នាំមុន ដោយអ្នកទាំងពីរ ជាមេម៉ាយ និងពោះម៉ាយដូចគ្នា​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print