ភ្នំពេញ៖ មុខសញ្ញាចែកចាយ និង ប្រើប្រាស់ថ្នាំញៀន៩នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាប់ខ្លួនជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ នៅ២គោលដៅផ្សេងគ្នា ដកហូតបានថ្នាំញៀន៧កញ្ចប់ ,ទូរស័ព្ទដៃ និងសម្ភារៈសម្រាប់ជក់មួយ ចំនួនទៀត ។
គោលដៅទី១ : ជនសង្ស័យ៦នាក់ត្រូវ បានកម្លាំងនគរបាលប៉ុស្តិ៍វាលស្បូវ និងប៉ុស្តិ៍ព្រែកឯង ចាប់ខ្លួនបាននៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ដកហូតបានថ្នាំញៀន៦កញ្ចប់ ទូរស័ព្ទដៃ៤គ្រឿង និងឧបករណ៍សម្រាប់ជក់២កំប្លេរ ប្រាក់២ម៉ឺនរៀល ។
ជនសង្ស័យទាំងនាក់ត្រូវកម្លាំង នគរបាលចាប់ខ្លួននៅចំណុចផ្ទះ គ្មានលេខ ភូមិទួលតាចាន់សង្កាត់ព្រែក ឯង ខណ្ឌច្បារអំពៅ ។
ជនសង្ស័យ ទី១-ឈ្មោះ ឡាំ ផល្លាហៅ គា ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ រត់កង់បី ស្នាក់នៅភូមិ ទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅ ជាអ្នកជួញដូរថ្នាំញៀន ,ទី ២-ឈ្មោះ មុំចាន់រិទ្ធ ភេទ ប្រុស អាយុ ២៩ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជាអ្នកជួញដូរ ,ទី ៣-ឈ្មោះ យិន ចាន់ធារឿន ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ជាអ្នកប្រើប្រើប្រាស់ ,ទី៤-ឈ្មោះ ប៉ុន ចាន់ណារា ភេប្រុស អាយុ ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ ជាអ្នកប្រើប្រាស់ ,ទី៥-ឈ្មោះ ញ៉ឹក សង្ឃឹម ភេទប្រុស អាយុ ១៦ឆ្មាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១០៣ ផ្លូវ៦៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជាអ្នកប្រើប្រាស់,និងទី ៦-ឈ្មោះ យូថៃតុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជាអ្នកប្រើប្រាស់។
គោលដៅទី២ : ជនសង្ស័យ៣នាក់ ទៀតត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកថ្មីចាប់ខ្លួនបាននៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំនុចក្នុងរោងចាំចំការស្វាយ មួយកន្លែងស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដកហូតបានថ្នាំញៀន១កញ្ចប់ សម្ភារៈសម្រាប់ជក់ និងឧបករណ៍មួយចំនួនទៀត ។
ជនសង្ស័យទាំង៣នាក់មាន,ទី១-ឈ្មោះ សុង ចាន់ណា ហៅ ចាស់ ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ, ទី២-ឈ្មោះ មុត រដ្ឋា ហៅ ផ្លូច ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងទី
៣-ឈ្មោះ ហង្ស សារិទ្ធ ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
លោកម៉ៅ សឿត អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបានអោយដឹងថា ជនសង្ស័យទាំង៩នាក់កំពុងធ្វើការសាកសួរបន្ថែមដើម្បីបំពេញនីតិវិធី ក្នុងនោះមានមួយចំនួនជាប់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយចំនួនទៀតជាប់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនសម្រាប់ប្រើប្រាស់ ។ យ៉ាងណាក៍ជនសង្ស័យទាំង៩នាក់និងត្រូវបញ្ជូនទៅតុលាការនៅពេលណាសមត្ថកិច្ចជំនាញកសាងសំណុំរឿងចប់សព្វគ្រប់ ៕
ដោយ៖ សណ្តោស