គ្រូ​វ៉ៃ​បុក​ជនជាតិ​អូស្ដ្រាលី​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​នៅ​ក្នុង​សណ្ឋាគារ​ឃ្វី​ន​ហ្វូ​ត​ពាក់ព័ន្ធ​ករណី​ឃាត់កម្ម

ចែករំលែក៖

​ភ្នំពេញ​៖​ កម្លាំង​កងរាជអាវុធហត្ថ​ រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ដូន​ពេ​បាន​ឃាត់​ ខ្លួន​ជនជាតិ​អូស្ដ្រាលី​ម្នាក់​ដែរ​ជា​គ្រូ​កីឡា​វ៉ៃ​បុក​ក្រោយ​ពី​រក​ឃើញ​ថា​ជន​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​សម្លាប់​មនុស្ស​ម្នាក់​នៅ​ប្រទេស​អូស្ដ្រាលី​ហើយ​ រត់គេច​ខ្លួន​មក​ពួន​សម្ងំ​លាក់ខ្លួន​នៅ​ ប្រទេស​ខ្មែរ​ដោយ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​យីហោ​ឃ្វី​ន​ហ្វូ​ត​រាជធានី​ភ្នំពេញ​ ។​

​ករណី​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនជាតិ​ អូស្ដ្រាលី​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ ចំណុច​ផ្លូវ​លេខ​១១៨​ កែង​លេខ​៥​ សង្កាត់​ផ្សារ​កណ្ដាល​១​ ខណ្ឌ​ ដូនពេញ​ ។​ ជនសង្ស័យ​ឈ្មោះ​ BAGNATO​ ANTONIO​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​អូស្ដ្រាលី​ សាសនា​យេស៊ូ​ មុខ​ របរ​សព្វ​ថ្ងៃជា​គ្រូ​កីឡា​វ៉ៃ​បុក​និង​ស្នាក់​ នៅ​សណ្ឋាគារ​ឃ្វី​ន​ហ្វូ​ត​បន្ទប់​លេខ​៦០៥​ ដែល​មាន​ទីតាំង​លេខ​៨២​ នៅ​ផ្លូវ​លេខ​ ១៣៦​ កែង​ផ្លូវ​លេខ​៥​ សង្កាត់​ផ្សារ​ កណ្ដាល​១​ ខណ្ឌដូនពេញ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​កង​រាជ​ អាវុធហត្ថ​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ជនសង្ស័យ​ដែល​ជា​គ្រូ​កីឡា​វ៉ៃ​ បុក​ជនជាតិ​អូស្ដ្រាលី​រូប​នេះ​បាន​ប្រើ​ អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​(​សម្លាប់​)​ ទៅ​លើ​មនុស្ស​ប្រុស​ម្នាក់​នៅ​ប្រទេស​ អូ​ស្ដ្រី​លី​រួច​ហើយ​គឺ​រូបគេ​បាន​ចាក​ចេញពី​ប្រទេស​អូ​ស្ដ្រី​លី​កាលពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ​មក​រស់នៅ​ប្រទេស​កម្ពុជា​ដើម្បី​ លាក់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ដោយ​នឹក​ ស្មានថា​អាច​រត់​រួចខ្លួន​។​ លុះដល់​ថ្ងៃ​កើត​ ហេតុ​ខាងលើ​គឺ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ផ្នែក​ការិយាល័យ​ស្រាវ​ ជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ដឹកនាំ​ ដោយ​លោក​វរសេនីយ៍ទោ​ ម៉ាំង​ សុខ​លុ​ច្យ​ បាន​ធ្វើការ​ស្រាវជ្រាវ​ដឹង​ច្បាស់​ថា​ ជន​ សង្ស័យ​បាន​ជួល​បន្ទប់​សណ្ឋាគារ​ខាងលើ​ស្នាក់​នៅ​ហើយ​នោះ​ក៏​ចុះ​មក​សហការ​ ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​មក​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​ តែ​ម្ដង​ ។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ ហើយ​មន្ដ្រី​អាវុធហត្ថ​បាន​បញ្ជាក់​ទៀត​ថា​ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ ព្យាយាម​គេចខ្លួន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​រហូត​ដល់​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវ​ ជ្រាវ​ចាប់​បាន​រួច​បញ្ជូន​ជនសង្ស័យ​រូប​ នោះ​ទៅ​ទី​ញ្ជា​ការ​អាវុធហត្ថ​រាជធានី​ ភ្នំពេញ​ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ផង​ដែរ​ ៕​

IMG_3125

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print