ដល់ពេលចិនបង្ហាញយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ​ ប្រភេទH-20  សម្ថភាពខ្លាំងជាង​ Tu-160M2របស់រុស្ស៊ីទៅទៀត

ចែករំលែក៖

ពេលដំបូង​ចិនមានគម្រោង​ទិញយន្តហោះ​ទម្លាក់គ្រាប់យុទ្ធសាស្ត្រល្បឿនលឿនពីរុស្ស៊ី ដើម្បីជំនួស​យន្តហោះទម្លាក់គ្រាប់ហួសសម័យ H-6 ពេលនោះវិស័យឧស្សាហកម្មអាកាសចរណ៍ និងសព្វាវុធរបស់ចិន មិនទាន់រីក​ចម្រើន។ ប៉ុន្តែបច្ចុប្បន្ន ទីក្រុងប៉េកំាង​បានផលិត អាវុធដ៏ទំនបើបំផុតដោយផ្ទាល់ខ្លួន​ ក្នុងនោះមានយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ។

ជាក់ស្តែងចិនផលិតបានយន្តហោះទមា្លក់គ្រាប់យុទ្ធសាស្ត្រ​បំបាំងកាយ​ H-20 ​ ដោយមានរូបរាង ប្រហាក់ប្រហែលនិង​យន្តហោះទម្លាក់គ្រាប់​ B-21 Spririt ​របស់អាមេរិក​ដែលគ្រោងបង្ហាញខ្លួន នៅពេលដ៏ខ្លីខាងមុខ ។

សារព័ត៌មានចិន បានផ្សាយថា​ កន្លងមក ចិនមានគម្រោងទិញ​យន្តហោះទម្លាក់គ្រាប់​របស់​      រុស្ស៊ី Tu-160។ ​ប៉ុន្តែដោយសារតែបច្ចុប្បន្នប្រព័ន្ធមីស៊ីលការពារដែនអាកាសទំនើប និងយន្តហោះចម្បាំងវាយស្ទាក់​រយៈចម្ងាយឆ្ងាយ​  ​ធ្វើឲ្យយន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ី ខាងលើ​ក្លាយជាអត់ន័យ ដោយអាចនឹងរងការបាញទម្លាក់ពីមីស៊ីល ឬយន្តហោះរបស់សត្រូវ ។

ចិន មានជំនឿជឿជាក់ថា ទៅលើ ប្រព័ន្ធបច្ចេកវិទ្យា ផលិតយន្តហោះចម្បាំង ទម្លាក់គ្រាប់​ បំបាំងកាយ រយៈចម្ងាយឆ្ងាយ​ ឈានមុខលើរុស្ស៊ី​ ។ ទាំងនោះហើយ​ដែលចិន អាចពង្រីកវិស័យសព្វាវុធ យន្តហោះចម្បាំងដ៏ទំនើបរបស់ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនចាំបាច់ ទិញពីបរទេសនោះឡើយ ។ មិនតែប៉ុណ្ណោះចិនអាចប្រគួតប្រជេង ក្នុងវិស័យឧស្សាហកម្មអាកាសចរណ៍​អាវកាស​ ជាមួយប្រទេសមហាអំណាចលោកខាងលិច បានគ្រប់ពេល ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print