ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ថ្ងៃទី២៥ខែធ្នូនេះក្រោយពីតារាចំរៀងកញ្ញាទេពបូព្រឹក្សត្រូវបានបុរសម្នាក់យកស្រាបៀរជះនឹងគប់ស្រាបៀរខណៈនាងកំពុងតែច្រៀងនៅលើឆាកតន្ត្រីក្នុងហាងផឹកស៊ីយីហោ”សមុទ្រ”ស្ថិតនៅតាមបណ្តោយផ្លូវលេខ១១៨ក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក។ ក្រោយកើតហេតុការណ៍ដែលធ្វើឲ្យតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះទ្រហោយំ Live ពេញបណ្តាញសង្គមនោះ អ្នកស្រី ចន ច័ន្ទលក្ខិណា បានប្រកាសស្វែងរកយុត្តិធម៌ដល់តារាចម្រៀងរូបនេះ។
បុរសដែលបាន គប់ស្រាបៀរទៅកាន់កញ្ញា ទេព បូព្រឹក្ស និងរងកការរិះគន់ពេញបណ្តាញសង្គមហ្វេសប៊ុកនៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែតាមការបញ្ជាក់របស់ក្រុមចម្រៀងរបស់ នាងលើកឡើងថា គឺជាកូនប្រុសរបស់ម្ចាស់ហាង ហើយបានគេចខ្លួនបាត់ក្រោយកើតហេតុ។
អ្វីដែលកញ្ញាមិនអស់ចិត្តនោះគឺកញ្ញាចង់ឲ្យអ្នកប្រព្រឹត្តិចេញមុខសុំទោសកញ្ញាជាសាធារណៈតែត្រូវបានម្ចាស់ហាងកាន់ជើងនិងឲ្យគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។
តារាចម្រៀងទេពបូព្រឹក្សលើកឡើងថាខាងម្ចាស់ហាងឲ្យកញ្ញាមកច្រៀងនៅម៉ោង១០យប់ហើយកញ្ញាបានមកដល់មុននៅម៉ោង៩និង៥០នាទីគឺបន្ទាប់ពីចេញពីច្រៀងការប្រគំតន្ត្រីមួយនៅក្នុងមជ្ឍមណ្ឌលកោះពេជ្រដោយសុខចិត្តជិះម៉ូតូដើម្បីមកច្រៀងឲ្យក្នុងកម្មវិធីនេះតែកញ្ញាមិននឹកស្មានថាជួបរឿងបែបនេះទាល់តែសោះហើយកញ្ញាហូសចិត្តជាទីបំផុតជាមួយនិងម្ចាស់ហាងដែលមិនមានការទំនួលខុសត្រូវផងដែរក្នុងនាមជាម្ចាស់ហាងនៅពេលដែលមានភ្ញៀវប្រព្រឹត្តនូវអំពើដ៏មិនគប្បីបែបនេះ រួមទាំងចង់ទះកំភ្លៀងក្រុមរាំនាងម្នាក់គ្រាដែលសមាជិកក្រុមរាំនាងទាមទារឲ្យបុរសដែលបង្កមកសុំទោសនោះ។
ក្រោយពីមានការភ្ញាក់ផ្អើលរួចមកក៏ឃើញមានកម្លាំងសមត្ថកិច្ចបានចេញមកជួយអន្តរាគមន៍ក្នុងករណីហើយ។ចំពោះបុគ្គលសង្ស័យយើងនិងរងចាំមើលថាតើសមត្ថកិច្ចនិងមានវិធានការបែបណាដើម្បីស្វែងរកមុខនៅជនសង្ស័យដែលហានប្រព្រឹត្តនូវអំពើប្រមាថលើស្ត្រីភេទទន់ខ្សោយដោយទង្វើស្មោគគ្រោកនិងអសលីធម៌យកមកទទួលទោសតាមផ្លូវច្បាប់។
លោកនួនចាន់ដេវិត(G-Devith)ដែលគេស្គាល់ថាតារាចម្រៀង និងជាគូស្នេហ៍តារាចម្រៀងទេព បូព្រឹក្សបានទៅដល់ទីតាំងកើតហេតុនឹងបានប្តឹងសមត្ថកិច្ចអោយធ្វើការវែកមុខស្វែងរកជនដៃដល់ជាជើងខ្លាំងដែលបានប្រព្រឹត្តអំពើហិង្សានឹងប្រមាថមើលងាយកញ្ញាទេពបូព្រឹក្សអោយមកទទួលខុសត្រូវមុខច្បាប់ក៏ដូចជាសុំទោសរាល់អំពើដែលខ្លួនបានប្រព្រឹត្តលើកញ្ញាទេពបូព្រឹក្សផងដែរ។ព្រោះតែនៅកន្លែងកើតហេតុសមត្ថកិច្ចកំពុងតែហៅភាគីក្រុមគ្រួសាររបស់កញ្ញាទេពបូព្រឹក្សនិងភាគីម្ចាស់ហាងឲ្យនិយាយធ្វើការដោះស្រាយ។
ក្រោយកើតហេតុភ្លាមៗនោះដែរអ្នកនាងចនច័ន្ទលក្ខិណាប្រធានសមាគមសិល្បករខ្មែរបានប្រកាសទាំងយប់ថាអ្នកស្រីនឹងរៀបចំអោយមេធាវីទំនាក់ទំនងទៅជនបង្កររួមទាំងបក្សពួកចំពោះហិង្សាប្រមាថមើលងាយទៅកញ្ញាទេពបូព្រឹក្ស។ អ្នកស្រីចាត់ទុកថាជារឿងដែលភ្ញាក់ផ្អើលមិនគួរនឹងកើតមាន ហើយនាងស្លុតចិត្តជាខ្លាំងក្រោយពីអ្នកសិល្បៈរងការប្រមាថមាកងាយបែបនេះ។ ក៏មានសិល្បករជាច្រើនបានចេញមុខរិះគន់ ដោយសម្តីធ្ងន់ៗទៅកាន់បុរសជើងខ្លាំងដែលបានប្រព្រឹត្តិទង្វើមិនគម្បីមួយនទៅកាន់សិល្បករ ហើយពួកគេស្នើឲ្យមានចំណាត់ការ និងការសុំទោសមួយជាសាធារណៈចំពោះតារាចម្រៀងទេព បូព្រឹក្ស។
គួររំលឹកដែរថាការឡើងឆាកតន្ត្រីច្រៀងរាំរបស់តារាចម្រៀងទេពបូព្រឹក្សនេះត្រូវបានរៀបចំដោយក្រុមហ៊ុនស្រាបៀរHite ដើម្បីធ្វើការផ្សព្វផ្សាយស្រាបៀរការចាប់រង្វាន់អតិថិជននៅក្នុងហាងចំថ្ងៃបុណ្យគ្រីស្មាស។ ក្រោយកើតហេតុគេក៏បានឃើញបុរសម្នាក់ដែលជាតំណាងហាងចេញមុខរិះគន់ការរៀបចំកម្មវិធីរបស់ស្រាបៀរនេះថាមិនមានភាពច្បាស់លាស់រហូតធ្វើឲ្យភ្ញៀវអន់ចិត្តខ្លាំង៕ ដោយ វឌ្ឍនា