រថយន្តមិនចាំម៉ាបេីកបុកម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម័

ចែករំលែក៖

ភ្នំពេញ ​៖​ បុរសម្នាក់ចិះម៉ូតូតាមដងផ្លូវត្រូវរថយន្តមិនចាំម៉ាកបេីកបុកពេញទំហឹងបណ្តាលអោយស្លាប់យ៉ាងអាណោចអាធម័
កាលពីវេលាម៉ោង២ និង៣០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ កែងនឹងផ្លូវកប់ស្រូវ ក្នុងភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ពី ស៊ីដេ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថ មានស្រុកកំណើតនៅភូមិតាឯក ឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូSTR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GN-9364 ធ្វើដំណើរពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរពីលិចទៅកើតក្នុងបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលបោកនឹងថ្នល់ស្លាប់មួយរំពេច ភ្លាមៗនោះដែររថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេបើករត់គេចបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចកើតខាងលើទាក់ទងជំនាញមកវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំបងប្អូនយកឯកសារមកនិងប្រគល់ជូនវិញ។
ចំណែកពសប្រគល់ជូនក្រុមគ្រួសារមកទទួលយកទៅស្រុកកំណេីតយកទៅធ្វើបុណ្យតាមប្រពៃណី៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print