ចេញពីខួបកំណើតមិត្តភក្តិ ព្រឹកឡើងប្រទះឃើញសពនៅមាត់ប្រឡាយ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងមានអាការៈឈាមពេញផ្ទៃមុខនៅក្បែរមាត់ប្រឡាយ​។ ការស្លាប់នេះបន្ទាប់ពីសមត្ថកិច្ចពិនិត្យ និងសន្និដ្ឋានដំបូងថា ជនសង្ស័យស្ទាក់វាយ កាប់ ជនរងគ្រោះរួចរុញ ទម្លាក់ទឹកហើយ​គេចខ្លួនបាត់ នៅពេលជនរងគ្រោះមិនទាន់ស្លាប់ ក៏ស្រវ៉ាឡើងគោក ហើយដាច់ខ្យល់ស្លាប់តែម្តង ។ នេះបើតាម​ការពិនិត្យឃើញជើងខោរបស់ជនរងគ្រោះមានសើមទទឹក ។

ហេតុការណ៍ភ្ញាក់ផ្អើលនៅវេលាម៉ោងជិត៦ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ នៅចំណុចដីឡូត៍ចាក់ថ្មី ក្បែរមាត់ប្រឡាយ តាមផ្លូវ៣០ម៉ែត្រ មុខរោងចក្រអំបោះ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ សង្ស័យជាករណីឃាតកម្ម។

ខណៈដែលសមត្ថកិច្ចកំពុងសាកសួរជុំវិញរឿងហេតុខាងលើ ក៏លេចមុខស្រ្តីចំណាស់ម្នាក់ មកអះអាងថាចៅប្រុស រស់នៅជាមួយគាត់ ជនរងគ្រោះ ឈ្មោះ ស្រៀង សីលា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងជួសជុលទូរស័ព្ទ នៅផ្សារអូរឡាំពិក ស្នាក់នៅជាមួយជីដូន ឈ្មោះ លុច សៀង ហ៊ុន អាយុ៦១ឆ្នាំ នៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ មានឪពុកឈ្មោះ វ៉ាន ស្រៀង អាយុ៤៨ឆ្នាំ មានម្តាយ ឈ្មោះ សឿង ហុង អាយុ៣៥ឆ្នាំ មានបងប្អូនចំនួន ៤នាក់ ស្រី១ ប្រុស៣នាក់ ជនរងគ្រោះជាកូនទី២។

តាមការបំភ្លឺពីស្រ្តី ជាជីដូនរបស់ជនរងគ្រោះ បានឲ្យដឹងថា ចៅប្រុសរបស់គាត់បានទៅចូលរួមកម្មវិធីខួបកំណើតមិត្តភ័ក្រ្ត នៅម្តុំពោធិចិនតុង កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លុះដល់វេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃដដែល បាត់ចៅយូរ ខលទៅសួរម្តង ចៅប្រុស (ជនរងគ្រោះប្រាប់ថា ចេញឥឡូវហើយ) ហើយនៅតែមិនឃើញដល់​ផ្ទះទៀត លុះដល់ម៉ោង១២រំលងអធ្រាត្រ ចូលថ្ងៃទី២៦ ខែធ្នូ នេះ ទូរស័ព្ទទៅម្តងទៀត ចូលតែមិនលើក បាត់ដំណឹងរហូតដល់ វេលាម៉ោង ៥និង៥០នាទីព្រឹកនេះតែម្តង ផ្អើលឆោឡោ មកមើល ទើបដឹងថាចៅខ្លួនឯង។

តាមការសន្និដ្ឋានជំហានដំបូង បានឲ្យដឹងថា ជនសង្ស័យស្ទាក់វាយ កាប់ ជនរងគ្រោះ រុញទម្លាក់ទឹក ហើយគេច ខ្លួន រួចជនរងគ្រោះ មិនទាន់ស្លាប់ ស្រវ៉ាឡើងគោក ហើយដាច់ខ្យល់ស្លាប់តែម្តង ព្រោះជើងខោរបស់ ជនរងគ្រោះ សើមទទឹក ហើយសមត្ថកិច្ច កំពុងសាកសួរ និងស្រាវជ្រាវករណីខាងលើ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print